ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុន Boeing ធ្វើតេស្តហោះហើរលើយន្តហោះម៉ូដែល 737 MAX របស់ខ្លួន បន្ទាប់ពីរងការចោទប្រកាន់ពីបញ្ហាបច្ចេកទេសរបស់វា

    BY autoadmin March 27, 2019
    ក្រុមហ៊ុន Boeing ធ្វើតេស្តហោះហើរលើយន្តហោះម៉ូដែល 737 MAX របស់ខ្លួន បន្ទាប់ពីរងការចោទប្រកាន់ពីបញ្ហាបច្ចេកទេសរបស់វា

    ប្រភព ២ បានឱ្យដឹងកាលពី ថ្ងៃអង្គារ ទី២៦ ថា ក្រុមហ៊ុន Boeing បានដាក់សាកល្បងការហោះហើររបស់ខ្លួនទៅលើម៉ូដែល 737 MAX ដើម្បីវាយតម្លៃការជួសជុលប្រព័ន្ធរបស់វា ដែលត្រូវបានកំណត់ថា ជាមូលហេតុនៃគ្រោះថ្នាក់យន្តហោះរបស់អាកាសចរណ៍អេត្យូពី និង Lion Air។

    ក្រុមហ៊ុនផលិតយន្តហោះយក្សមួយនេះ ត្រូវបានរងការរិះគន់យ៉ាងខ្លាំងពីជុំវិញពីភពលោក ហើយម៉ូដែល 737 MAX ដែលជាប្រភេទរាងតូចទ្រវែងទាំងអស់ក៏ត្រូវបានដាក់ឱ្យចុះចត និងហាមឃាត់ការហោះហើរ ដើម្បីរង់ចាំការស៊ើបអង្កេត។ ប្រភពដដែលក៏បានឱ្យដឹងថា អាកាសយានិកអាមេរិកអ៊ែរឡាញ ក៏បានធ្វើការហោះហើរសាកល្បងនៅទីក្រុង Renton រដ្ឋធានីវ៉ាស៊ីនតោន ជាច្រើនលើកច្រើនសារដែរ ដើម្បីកំណត់បញ្ហារបស់វា។

    ប៉ុន្តែទោះជាយ៉ាងណាក្រុមហ៊ុន Boeing ត្រូវការការអនុញ្ញាតពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធមុនពេលក្រុមហ៊ុនម៉ូដែល MAX របស់ពួកគេអាចត្រលប់មកបម្រើសេវាកម្មវិញ។ ប្រភពរបស់រដ្ឋាភិបាលក៏បានប្រាប់ AFP ថា យ៉ាងណាក៏ដោយក្រុមហ៊ុននេះនៅមិនទាន់បានដាក់ស្នើ software patch របស់ខ្លួនទៅកាន់ FAA នៅឡើយទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ channelnewsasia

    Share This Post: