ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    Xiaomi បង្ហាញបច្ចេកវិទ្យាសាកថ្មល្បឿនលឿនថ្មីរបស់ខ្លួន គឺសាកថ្ម 4,000mAh មួយពេញតែ១៧នាទីប៉ុណ្ណោះ

    BY Khmernote Media March 27, 2019
    Xiaomi បង្ហាញបច្ចេកវិទ្យាសាកថ្មល្បឿនលឿនថ្មីរបស់ខ្លួន គឺសាកថ្ម 4,000mAh មួយពេញតែ១៧នាទីប៉ុណ្ណោះ

    Super VOOC របស់ក្រុមហ៊ុន Oppo បច្ចុប្បន្ន គឺជាបច្ចេកវិទ្យាសាកថ្មល្បឿនលឿនជាងគេបំផុត ដែលមានសមត្ថភាពសាករហូតដល់ 50W ឯណោះ ប៉ុន្តែនាពេលថ្មីៗនេះ ក្រុមហ៊ុនន Xiaomi បានបង្ហាញនូវបច្ចេកវិទ្យាសាកថ្មល្បឿនថ្មីរបស់ខ្លួនមានឈ្មោះថា Super Charge Turbo។ យោងតាមរយៈខ្សែវីដេអូ ដែល បង្ហោះនៅលើបណ្តាញសង្គម Weibo បានបង្ហាញឲ្យឃើញពីបច្ចេកវិទ្យា Super Charge Turbo ដែលមានសមត្ថភាពបញ្ចូលថ្មរហូតដល់ 100W ឯណោះ។

    តាមរយៈខ្សែវីដេអូននោះបង្ហាញពីការប្រៀបធៀបគ្នារវាង ស្មាតហ្វូនមួយប្រភេទរបស់ Xiaomi ដែលមានកម្លាំងថ្ម 4,000mAh ជាមួយនឹងស្មាតហ្វូន R17 Pro របស់ Oppo ដែលមានកម្លាំងថ្ម 3,700mAh។ ជាមួយបច្ចេកវិទ្យា Super Charge Turbo ថាមពល 100W បញ្ចូលថ្មទៅក្នុងស្មាតហ្វូនរបស់ Xiaomi ពី 0 ដល់ 100% ចំណាយពេលត្រឹមតែ 17 នាទីប៉ុណ្ណោះ ដែលរយៈពេលប៉ុណ្ណេះគឺវាលឿនហួសពីការស្មាន ចំណែកឯ Oppo វិញក្នុងរយៈពេល 17នាទីសាកបាន 65% ប៉ុណ្ណោះ។ តោះមកទស្សនាការធ្វើតេស្តសាកល្បងការសាកថ្មខាងក្រោម៖

    អត្ថបទ៖ ឌី
    ប្រភព៖ androidauthority

    Share This Post:
    MPO4D jitutoto mpo4d Mpoplay