ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឥណ្ឌាបង្កើតជោគជ័យថ្មី​ ដោយប្រើមីស៊ីលប្រឆាំងផ្កាយរណបរបស់ខ្លួន បាញ់ទម្លាក់ផ្កាយរណបពីអវកាសចម្ងាយ​ ៣០០គីឡូម៉ែត្រ

    BY autoadmin March 27, 2019
    ឥណ្ឌាបង្កើតជោគជ័យថ្មី​ ដោយប្រើមីស៊ីលប្រឆាំងផ្កាយរណបរបស់ខ្លួន បាញ់ទម្លាក់ផ្កាយរណបពីអវកាសចម្ងាយ​ ៣០០គីឡូម៉ែត្រ

    នាយករដ្ឋមន្ត្រីលោក Narendra Modi បាននិយាយថា ឥណ្ឌាបានបាញ់ទម្លាក់ផ្កាយរណបមួយពីលើអវកាស កាលពីថ្ងៃពុធ​​ ទី២៧ ខែមីនា ដោយមីស៊ីលប្រឆាំងផ្កាយរណបរបស់ខ្លួន​ ហើយលោកគិតថា​ វាគឺជាជោគជ័យមួយសម្រាប់ប្រទេសឥណ្ឌា។ ថ្លែងក្នុងសេចក្តីប្រកាសនៅក្នុងស្ថានីយទូរទស្សន៍ទៅកាន់ជនរួមជាតិ លោក​ Modi បាននិយាយថា ប្រទេសឥណ្ឌានឹងក្លាយជាប្រទេស ទី៤ ដែលប្រើប្រាស់អាវុធប្រឆាំងផ្កាយរណបនេះ បន្ទាប់ពីសហរដ្ឋអាមេរិក រុស្ស៊ី និងចិន។

    លោក​ Modi បាននិយាយថា ប្រទេសឥណ្ឌាបានទទួលនូវសមិទ្ធផលមិនធ្លាប់មានពីមុនមក ហើយការបាញ់ទម្លាក់ផ្កាយរណបមួយពីអវកាសចម្ងាយ​ ៣០០គីឡូម៉ែត្រ កាលពីថ្ងៃពុធ ដោយមីស៊ីលប្រឆាំងផ្កាយរណបរបស់ខ្លួន គឺជាជោគជ័យដ៏សំខាន់មួយនៅក្នុងកម្មវិធីអវកាសរបស់ប្រទេសឥណ្ឌា។ យ៉ាងណាក៏ដោយទាក់ទិននឹងការប្រកាសនេះ ខាងគូប្រជែងចាស់ប៉ាគីស្ថានមិនទាន់មានការអត្ថាធិប្បាយណាមួយភ្លាមៗនោះទេ ខណៈមិនមានប្រតិកម្មភ្លាមៗពីក្រសួងការពារជាតិរបស់ចិន៕

    អត្ថបទ៖ លីដា
    ប្រភព៖ channelnewsasia

    Share This Post: