ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យន្តហោះ Boeing 737 Max 8 របស់​ក្រុមហ៊ុនអាកាសចរណ៍ Southwest Airlines ត្រូវចុះចតភ្លាមៗ បន្ទាប់ពីមានបញ្ហាជាមួយម៉ាស៊ីនប្រតិបត្តិការ

    BY autoadmin March 27, 2019
    យន្តហោះ Boeing 737 Max 8  របស់​ក្រុមហ៊ុនអាកាសចរណ៍ Southwest Airlines ត្រូវចុះចតភ្លាមៗ បន្ទាប់ពីមានបញ្ហាជាមួយម៉ាស៊ីនប្រតិបត្តិការ

    យោងតាមសារពត៌មាន CNN បានឱ្យដឹងថា កាលពីល្ងាចថ្ងៃអង្គារ ទី២៦ ខែមីនា មានយន្តហោះ Boeing 737 Max 8 មួយគ្រឿងនៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានធ្វើការចុះចតជាបន្ទាន់ បន្ទាប់ពីអាកាសយានិក ២នាក់ បានរាយការណ៍ថា «មានបញ្ហាជាមួយម៉ាស៊ីនប្រតិបត្តិការ ភ្លាមៗបន្ទាប់ពីការហោះហើរ»។ ជាសំណាងល្អអាកាសយានិក​​ (pilot) បានធ្វើតាមពិធីការ protocol និងគ្រប់គ្រងយន្តហោះនេះបានដោយសុវត្ថិភាព នៅអាកាសយានដ្ឋានអន្តរជាតិ Orlando ។

    CNN បានរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ Southwest Airlines ជើងហោះហើរលេខ 8701 ត្រូវបានគេបញ្ជូនពីរដ្ឋផ្លរីដា ទៅកាន់ទីក្រុង Victorville រដ្ឋកាលីហ្វ័រនីញ៉ា ប៉ុន្តែគ្មានអ្នកដំណើរនៅលើយន្តហោះនេះទេ។ យន្តហោះនេះក៏ជាម៉ូដែលតែមួយ ដូចគ្នានឹងយន្តហោះរបស់អាកាសចរណ៍អេត្យូពីដែលទើបតែធ្លាក់ថ្មីៗ ហើយក៏ជាម៉ូដែលតែមួយរបស់ជើងហោះហើរ​ Lion Air ដែលបានធ្លាក់កាលពី ខែតុលា ឆ្នាំមុន។ អាកាសចរណ៍ Southwest Airlines នេះត្រូវបានគេរាយការណ៍ថា មានយន្តហោះប្រភេទនេះចំនួន ៣៤គ្រឿង កំពុងប្រតិបត្តិការផងដែរ។

    អត្ថបទ៖ លីដា
    ប្រភព៖ worldofbuzz

    Share This Post: