ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រោយបញ្ចប់ការសាងសង់ព្រែកជីកហ្វូណនតេជោ ប្រជាពលរដ្ឋនៅជាប់តំបន់នោះ នឹងមិនខ្វះទឹកប្រើប្រាស់ឡើយ

    BY Khmernote Media May 16, 2024
    ក្រោយបញ្ចប់ការសាងសង់ព្រែកជីកហ្វូណនតេជោ ប្រជាពលរដ្ឋនៅជាប់តំបន់នោះ នឹងមិនខ្វះទឹកប្រើប្រាស់ឡើយ

    ក្រុងតាខ្មៅ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​​ បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងការអញ្ជើញថ្លែងសារពិសេស ស្តីពី “ព្រែកជីកហ្វូណនតេជោ” នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅក្រុងតាខ្មៅ បានបញ្ជាក់ថា បន្ទាប់ពីគម្រោងព្រែកជីកហ្វូណតេជោ សាងសង់រួចរាល់ទាំងស្រុង កសិករនៅភាគនិរតីនៃកម្ពុជា នឹងអាចធ្វើស្រែបានចាប់ពី២ទៅ៣ដងក្នុងមួយឆ្នាំ។

    ជាមួយគ្នានោះ សម្ដេចតេជោ គូសរំលេចថា ពលរដ្ឋនៅខេត្តជាប់ព្រែកជីកហ្វូណនតេជោ អាចដាំដំណាំបានដោយមិនខ្វះទឹកប្រើប្រាស់ឡើយ។ សម្ដេចតេជោ​ បានអះអាងថា ព្រែកជីកនេះ ក៏នឹងជួយលែងឱ្យមានទឹកជំនន់ នៅក្នុងខេត្តជាប់នឹងដងព្រែក ជាពិសេសខេត្តកំពង់ស្ពឺ តាមរយៈការបង្ហូរទឹកដែលជន់លិចចូលទៅក្នុងព្រែកជីកតាមប្រព័ន្ធធារាសាស្ត្រផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay