ប្រាសាទប្រែរូប ទីទស្សនាថ្ងៃលិចដ៏ទាក់ទាញមួយទៀតនៅតំបន់រមណីយដ្ឋានអង្គរ
- May 18, 2024
ខេត្តសៀមរាប៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រៅពីប្រាសាទភ្នំបាខែង នៅក្នុងរមណីយដ្ឋានអង្គរមានកន្លែងទស្សនាថ្ងៃលិចមួយចំនួនទៀត ដែលភ្ញៀវទេសចរអាចទៅទស្សនាបាន រួមមាន ខ្លោងទ្វារទន្លេអុំ ស្រះស្រង់ និងប្រាសាទប្រែរូបជាដើម។

អាជ្ញាធរជាតិអប្សរា បានឱ្យដឹងទៀតថា កាលពីពេលថ្មីៗនេះ អាជ្ញាធរជាតិអប្សរាបានបើកឱ្យចូលទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូបឡើងវិញ បន្ទាប់ពីបិទមួយរយៈដោយសារការងារជួសជុលមួយចំនួន។ ក្នុងន័យនេះ សាធារណជន ក៏ដូចជាភ្ញៀវទេសចរអាចចូលទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូបបាន ដែលមានទស្សនីយភាពដ៏ស្រស់ស្អាត ស្ងប់ស្ងាត់ និងប្លែកអារម្មណ៍៕






ប្រភព៖ អាជ្ញាធរជាតិអប្សរា
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






