ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ធ្លាប់ដឹងអត់? នៅម៉ាឡេស៊ីប្រជាជនអាចធ្វើអត្តសញ្ញាណសត្វឱ្យសត្វចិញ្ចឹមរបស់ពួកគេបាន

    BY autoadmin March 28, 2019
    ធ្លាប់ដឹងអត់? នៅម៉ាឡេស៊ីប្រជាជនអាចធ្វើអត្តសញ្ញាណសត្វឱ្យសត្វចិញ្ចឹមរបស់ពួកគេបាន

    អ្នកនិយមលេងអ៊ិនធឺណិតម្នាក់បានបង្ហោះរូបភាពឆ្កែតូចៗរបស់គាត់ ជាមួយនឹងអ្វីដែលមើលទៅដូចជាលិខិតឆ្លងដែនពណ៌ខៀវនៅលើបណ្តាញសង្គមប៉ុន្មានរយៈមុន។ នៅក្នុង status មួយ គាត់បានសរសេរជួសឱ្យឆ្កែរបស់គាត់ថា៖ «មនុស្សត្រូវតែមានឯកសារកំណត់អត្តសញ្ញាណ ឆ្កែក៏ត្រូវការមានឯកសារអត្តសញ្ញាណដូចគ្នា ហើយថ្ងៃនេះម្ចាស់របស់ខ្ញុំបាននាំខ្ញុំទៅចុះឈ្មោះអត្តសញ្ញាណប័ណ្ណសត្វ ដូច្នេះហើយពេលដែលខ្ញុំចេញក្រៅ ខ្ញុំនឹងមិនខ្លាចប៉ូលិសចាប់នោះទេ ព្រោះខ្ញុំមិនមែនសត្វអន្តោប្រវេសន៍ខុសច្បាប់។

    ម្ចាស់របស់វាក៏បាននិយាយលេងសើចផងដែរថា ប្រសិនបើសត្វចិញ្ចឹមអាចទទួលបានអត្តសញ្ញាណប័ណ្ណ ពួកគេអាចមានសិទ្ធិបោះឆ្នោត ប្រសិនបើមានការបោះឆ្នោតសត្វណាមួយនៅពេលក្រោយ។ អ្នកនិយមលេងអ៊ិនធឺណិតដទៃទៀតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយពួកគេធ្លាប់តែបានឮអំពីការទទួលបានអាជ្ញាប័ណ្ណសម្រាប់សត្វឆ្កែ ប៉ុន្តែពួកគេមិនបានដឹងថាវាមានអត្តសញ្ញាណប័ណ្ណសម្រាប់សត្វចិញ្ចឹម (សត្វស្រុក) ទាំងអស់នោះទេ។ ប៉ុន្តែក្រោយមកទើបពួកគេបានដឹងថា នៅក្នុងម៉ាឡេស៊ីមានលិខិតឆ្លងដែនសត្វ ឬអត្តសញ្ញាណប័ណ្ណសត្វ មានឡើងតាំងពី ឆ្នាំ២០១០ មកម៉្លេះ។ យោងតាមគេហទំព័ររបស់ Pet Passports បានឱ្យដឹងថា នេះជាឯកសារផ្លូវការរបស់រដ្ឋាភិបាលម៉ាឡេស៊ី ក្រោមគម្រោងប្រព័ន្ធទទួលយកសត្វមកមើលថែរបស់ម៉ាឡេស៊ី (MATs) ។ លិខិតឆ្លងដែននេះត្រូវបានរៀបចំឡើងដោយនាយកដ្ឋានសេវាសម្បទាម៉ាឡេស៊ី (DVS) ក្រោមច្បាប់ស្តីពីការផ្តល់ច្បាប់ដល់សត្វ ឆ្នាំ១៩៥៣៕

    អត្ថបទ៖ លីដា
    ប្រភព៖ worldofbuzz

    Share This Post: