ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រ៊ុយណេនឹងដាក់ទោសអ្នកស្រឡាញ់ភេទដូចគ្នា ឬសកម្មភាពផិតក្បត់ណាមួយ ដោយការគប់ដុំថ្ម ឬវាយនឹងរំពាត់ឱ្យស្លាប់

    BY autoadmin March 28, 2019
    ប្រ៊ុយណេនឹងដាក់ទោសអ្នកស្រឡាញ់ភេទដូចគ្នា ឬសកម្មភាពផិតក្បត់ណាមួយ ដោយការគប់ដុំថ្ម ឬវាយនឹងរំពាត់ឱ្យស្លាប់

    ប្រ៊ុយណេអាចចាប់ផ្តើមការវាយ ឬគប់ដុំថ្មឱ្យស្លាប់ ទៅលើក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ចាប់ពីសប្តាហ៍ក្រោយបន្ទាប់ពីច្បាប់ថ្មីត្រូវបានណែនាំ។ ជាការពិតប្រទេសសម្បូរប្រេងដ៏តូចមួយនេះ បានអនុវត្តច្បាប់ Sharia យូរមកហើយ ដោយពួកអ្នកស្រឡាញ់ភេទដូចគ្នាអាចនឹងត្រូវជាប់គុករហូតដល់ ១០ឆ្នាំ។ ប៉ុន្តែចាប់ពីដើមខែក្រោយនេះ រដ្ឋាភិបាលគ្រោងកែប្រែក្រមព្រហ្មទណ្ឌថ្មី ដោយមានន័យថា សហគមន៍ LGBT និងអ្នកផិតក្បត់ នឹងត្រូវបានគេដាក់ទោសដោយការគប់ដុំថ្មសម្លាប់ ចំណែកចោរប្លន់ប្រឈមនឹងការកាត់ដៃ ឬជើងចោល។

    ពីមុនមកគ្រាន់តែការស្រឡាញ់ភេទដូចគ្នា ចាត់ទុកថាជាអំពើខុសច្បាប់ទៅហើយនៅក្នុងប្រទេសប្រ៊ុយណេ ហើយអាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១០ឆ្នាំ ទៀតផង។ យ៉ាងណាក៏ដោយក្រុមសិទ្ធិមនុស្សបាននិយាយថា ការផ្លាស់ប្តូរច្បាប់ថ្មីនេះនឹងអនុញ្ញាតឱ្យមានការវាយនឹងរំពាត់ និងគប់ដុំថ្មដល់ស្លាប់ សម្រាប់អ្នកកាន់សាសនារបស់រដ្ឋដែលរកឃើញថា មានទោសពីបទផិតក្បត់ និងការចាប់រំលោភ៕

    អត្ថបទ៖ លីដា
    ប្រភព៖ dailymail

    Share This Post: