ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចុះល្បាតក្នុងខណ្ឌមានជ័យ ប្រទះឃើញយុវជន យុវតីមួយចំនួនពពាក់ពពួនគ្នា បានហៅយកមកអប់រំណែនាំ

    BY Khmernote Media May 24, 2024
    កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចុះល្បាតក្នុងខណ្ឌមានជ័យ ប្រទះឃើញយុវជន យុវតីមួយចំនួនពពាក់ពពួនគ្នា បានហៅយកមកអប់រំណែនាំ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ពិសេសឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានចុះល្បាតក្នុងភូមិសាស្ដ្រខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពក្មេងទំនើងឱ្យបានម៉ឺងម៉ាត់។

    ក្នុងនោះកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការអប់រំណែនាំយុវជន យុវតីមួយចំនួនផងដែរ ដើម្បីរក្សាសណ្ដាប់ធ្នាប់ ជៀសវាងការប្រព្រឹត្តសកម្មភាពផ្សេងៗនាំឲ្យផ្ទុយនឹងច្បាប់៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National Police

    Share This Post: