ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដំណឹងរីករាយ! កូនអណ្តើកហ្លួង ដែលជិតផុតពូជនៅលើពិភពលោក បានញាស់ថ្មីចំនួន ១០ក្បាលបន្ថែមទៀត

    BY Khmernote Media May 24, 2024
    ដំណឹងរីករាយ! កូនអណ្តើកហ្លួង ដែលជិតផុតពូជនៅលើពិភពលោក បានញាស់ថ្មីចំនួន ១០ក្បាលបន្ថែមទៀត

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (Angkor Centre for Conservation of Biodiversity”ACCB”) មានសេចក្តីរីករាយដោយមានកូនអណ្តើកហ្លួងដែលជិតផុតពូជនៅ លើពិភពលោក បានញាស់ថ្មីចំនួន១០ក្បាលបន្ថែមទៀត។ នេះជាការបញ្ជាក់របស់មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ។

    អណ្តើកហ្លួង ឬអណ្តើកសរសៃដែលត្រូវបានគេស្គាល់ថាជាអណ្តើកហ្លួង ហើយត្រូវ បានគេចាត់ទុកថាជាសត្វល្មូនតំណាងជាតិរបស់ប្រទេសកម្ពុជា ដោយព្រះរាជក្រឹត្យបានចេញ ក្នុងឆ្នាំ២០០៥។ ប្រភេទអណ្តើកហ្លួងនេះគេជឿថា ត្រូវបានផុតពូជនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែត្រូវបានរកឃើញឡើងវិញនៅក្នុងឆ្នាំ២០០០ ដោយការតាំងចិត្តរបស់ក្រុមអ្នកវិទ្យាសាស្ត្រ មួយក្រុម។ សព្វថ្ងៃនេះ ពួកវានៅតែប្រឈមនូវការគំរាមកំហែងជាច្រើនដូចជាការបូមខ្សាច់ ការបាត់បង់ទីជម្រក ហើយនឹងទាក់ចាប់ដោយឧបករណ៍នេសាទ។ នៅក្នុងមជ្ឈមណ្ឌល (ACCB) ពួកយើងផ្តល់ការថែទាំសម្រាប់អណ្តើកហ្លួងពេញវ័យចំនួន១៣ក្បាល នៅក្រោមការ ថែទាំរបស់ពួកយើង វាជាផ្នែកមួយនៃកម្មវិធីបង្កាត់ពូជសម្រាប់អណ្តើកប្រភេទនេះ។

    គំនិតផ្តួចផ្តើមនេះដែលអាចធ្វើទៅបានតាមយរៈភាពជាដៃគូរបស់ពួក ACCB ជាមួយរដ្ឋបាលជលផលនិងអង្គការសមាគមអភិរក្សសត្វព្រៃ ប្រចាំកម្ពុជា (WCS) ប្រចាំ កម្ពុជា។ ការញាស់កូនអណ្តើកហ្លួងទាំងនេះនឹងដើរតួដ៏សំខាន់មួយក្នុងការរក្សា ភាពចម្រុះនូវ សេនេទិច (ហ្សែន) នៃប្រភេទនេះ និងនៅទីបំផុតជួយឱ្យមាន កំណើនកើនឡើងវិញនៃចំនួន ប្រជាសាស្ត្រនៅក្នុងទីជម្រកដើមរបស់ពួកវា៕

    ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay