ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា មិនបានសម្រេចឱ្យបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនៅថ្ងៃ១២ ខែមិថុនានោះទេ, ការសម្រេចបើកការដ្ឋានសាងសង់នៅពេលណា គឺជាសិទ្ធផ្តាច់មុខរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

BY
srey nuch
May 25, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបញ្ជាក់ថា សម្តេចតេជោមិនបានឱ្យបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនៅថ្ងៃ១២ ខែមិថុនា ឆ្នាំ២០២៤នោះទេ, ការសម្រេចបើកការដ្ឋានសាងសង់នៅពេលណា គឺជាសិទ្ធផ្តាច់មុខរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

បើយោងតាមរយៈខ្លឹមសារបង្ហោះរបស់ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប៉ុន្មានថ្ងៃនេះមានការលើកឡើងថាខ្ញុំសម្រេចឲ្យបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនៅថ្ងៃ១២ ខែមិថុនា ឆ្នាំ២០២៤។ មិនមានរឿងបែបនេះទាល់តែសោះ។ ការសម្រេចបើកការដ្ឋានសាងសង់នៅពេលណាវាជាសិទ្ធផ្តាច់មុខរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ មានតែការបំភ្លឺតាមបណ្តាញសង្គមបែបនេះទេទើបពន្លត់ភ្លើងបានឆាប់ ដោយមិនព្រួយអង្គុយបក់ផ្សែង» ៕

ប្រភព៖ Samdech Hun Sen of Cambodia

Share This Post: