ក្រសួងការងារ បើកយុទ្ធនាការធ្វើតេស្តស្វែងរកសារធាតុខុសច្បាប់លើថ្នាក់ដឹកនាំ និងមន្ត្រីចំនួន ៣ ៧៥៣នាក់
- May 28, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ ដោយអនុវត្តតាមបទបញ្ជាលេខ០១ ប.ប. ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ គិតចាប់ពីថ្ងៃ២៣ មកដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំធ្វើតេស្តស្វែងរកសារធាតុញៀនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ ចំនួន ៣ ៧៥៣នាក់ នៃមន្ត្រីរាជការសរុប ៣ ៩២៨នាក់។

ជាលទ្ធផលពុំមានថ្នាក់ដឹកនាំ ឬមន្ត្រីណាម្នាក់មានពាក់ព័ន្ធសារធាតុញៀនខុសច្បាប់ឡើយ ។ ចំពោះមន្ត្រីរាជការ ដែលមិនទាន់បានមកធ្វើតេស្តគឺ មានចំនួន ១៧៥នាក់ ដែលកំពុងជាប់បំពេញបេសកកម្មក្នុង និងក្រៅប្រទេស ៕









ប្រភព៖ Samdech Thipadei Hun Manet, Prime Minister of Cambodia
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






