ព័ត៌មានជាតិ

ក្មេងទំនើង ២នាក់ បង្ហោះម៉ូតូតាមផ្លូវសាធារណៈ ក្នុងខណ្ឌព្រែកព្នៅ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកអប់រំ

BY
Khmernote Media
May 29, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៨និង៣០នាទី កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលពញាពន់ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានធ្វើការល្បាតបង្កា និងបង្ក្រាបបទល្មើសក្នុងមូលដ្ឋាន រហូតដល់ចំណុចផ្លូវ១៥១ ភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក៏ប្រទះឃើញក្មេងទំនើងចំនួន ០២នាក់ កំពុងធ្វើសម្មភាពបង្ហោះម៉ូតូ ភ្លាមនោះកម្លាំងសមត្ថកិច្ចយើងក៏បានហៅក្មេងទំនើងទាំង ០២នាក់ មកប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ ដើម្បីធ្វើការអប់រំ។

ក្មេងទំនើងត្រូវឃាត់ខ្លួនរួមមាន៖
១-ឈ្មោះ តូ ចាន់ចរិយា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន) ។

២-ឈ្មោះ ណែម រដ្ឋា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ ស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន) ។

សម្ភារចាប់យក៖
១-ម៉ូតូម៉ាកស្កុបពី (Scoopy) ពណ៌ស សេរី២០២២ ស្លាកលេខ ភ្នំពេញ ១JK-១៩៧០ ចំនួន០១គ្រឿង។

បច្ចុប្បន្នក្មេងទំនើងទាំង ០២នាក់ខាងលើ រួមទាំងវត្ថុតាង កំពុងសាកសួរ និងរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីចាត់ការបន្ដ ៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ

Share This Post: