ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្ត្រីម្នាក់នេះជាអ្នកមានជំងឺអេដស៍ដំបូងបំផុតរបស់ពិភពលោក ដែលអាចបរិច្ចាគតំរងនោមឱ្យទៅអ្នកជំងឺម្នាក់ទៀត

    BY autoadmin March 29, 2019
    ស្ត្រីម្នាក់នេះជាអ្នកមានជំងឺអេដស៍ដំបូងបំផុតរបស់ពិភពលោក ដែលអាចបរិច្ចាគតំរងនោមឱ្យទៅអ្នកជំងឺម្នាក់ទៀត

    យោងតាមទំព័រសារព័ត៌មាន BBC បានឱ្យដឹងថា នារីមានផ្ទុកជំងឺអេដស៍ម្នាក់ បានបរិច្ចាគតំរងនោមរបស់គាត់ទៅឱ្យអ្នកជំងឺដែលត្រូវការម្នាក់ទៀត ហើយនេះគឺជាលើទីមួយរបស់ពីភពលោកហើយ ដែលអ្នកជំងឺអេដស៍ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងការបរិច្ចាគសរីរាង្គ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅឯសាកលវិទ្យាល័យ Johns Hopkins នៅទីក្រុង Baltimore រដ្ឋ Maryland ដោយទាំងអ្នកជំងឺ និងអ្នកបរិច្ចាគ កំពុងស្ថិតនៅក្នុងស្ថានភាពល្អប្រសើរ។

    នារីម្នាក់នោះត្រូវបានគេឱ្យដឹងថា មានឈ្មោះ Nina Martinez ជាមួយនឹងកិច្ចប្រតិបត្តិការរបស់វេជ្ជបណ្ឌិត Dorry Segev និង វេជ្ជបណ្ឌិត Christine Durand ។ គួររំឭកដែរថា ជាធម្មតាអ្នកមានជំងឺអេដស៍តែងតែខ្សោយតំរងនោម ប៉ុន្តែថ្នាំ anti-retroviral ប្រភេទថ្មីសម្រាប់អ្នកជំងឺអេដស៍ ហាក់ដូចជាថែរក្សាតំរងនោមពួកគេឱ្យមានសុវត្ថិភាព។ នេះជាព័ត៌មានយ៉ាងសំខាន់មួយសម្រាប់ពិភពលោក ខណៈប៉ុន្មានរយៈមុនក៏មានអ្នកជំងឺនៅអង់គ្លេសម្នាក់ រួចផុតពីជំងឺអេដស៍ បន្ទាប់ពីប្តូរកោសិកាឈាមរួច៕

    អត្ថបទ៖ លីដា
    ប្រភព៖ bbc

    Share This Post: