ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាអភិបាលខេត្តតាកែវ រកឱ្យឃើញក្រុមក្មេងទំនើង ដេញវាយគ្នា នៅម្ដុំផ្សារអង្គតាសោម ក្នុងស្រុកត្រាំកក់

    BY Khmernote Media May 30, 2024
    សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាអភិបាលខេត្តតាកែវ រកឱ្យឃើញក្រុមក្មេងទំនើង ដេញវាយគ្នា នៅម្ដុំផ្សារអង្គតាសោម ក្នុងស្រុកត្រាំកក់

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាដល់អភិបាលខេត្តតាកែវ ត្រូវរកឱ្យឃើញក្រុមក្មេងទំនើង ដេញកាប់គ្នាអនាធិបតេយ្យ នៅម្ដុំផ្សារអង្គតាសោម ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។

    កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមក្មេងទំនើង បានប្រដេញវាយគ្នា ប្រដាប់ដោយកាំបិត ពូថៅ យ៉ាងអនាធិបតេយ្យ នៅចំណុចខាងមុខផ្សារអង្គតាសោម លើបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។

    នាឱកាសអញ្ជើញជាអធិបតីសម្ពោធសមិទ្ធផលនានា ក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា» ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ម្សិលមិញស៊ែរ ចៅហ្វាយតាកែវ រកឱ្យឃើញក្រុមកាប់ដាវ នៅស្រុកត្រាំកក់ ឥឡូវរកបាន ២ ឬ ៣នាក់ហើយ តាមរកឱ្យឃើញ។ នៅកន្លែងខ្លះ ដាវសាំរ៉ៃ មិនគួរលក់ មិនដឹងលក់ធ្វើអី។ ប៉ុន្ដែរឿងអាវុធ ជារឿងមួយ អាវុធមិនសម្លាប់មនុស្សទេ អាវុធមិនធ្វើខុសទេ មនុស្សនេះឯង»។

    សូមរម្លឹកថា កម្លាំងអាវុធហត្ថខេត្តតាកែវ ក្រោមការសម្របសម្រួលពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យមួយចំនួន ក្នុងចំណោមបក្ខពួក ពាក់ព័ន្ធករណីជិះម៉ូតូប្រដាប់ដោយកាំបិត ពូថៅ ដេញកាប់គ្នាយ៉ាងអនាធិបតេយ្យ នៅចំណុចខាងមុខផ្សារអង្គតាសោម៕

    ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay