ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សាច់បង្កកចំនួន ៨៧៧គីឡូក្រាម លាក់បង្កប់ក្នុងបន្លែ ដឹកតាមមាត់ច្រកជ្រៃធំ ខេត្តកណ្តាល ត្រូវបានមន្ត្រីជំនាញដុតកម្ទេចចោល

    BY Khmernote Media May 30, 2024
    សាច់បង្កកចំនួន ៨៧៧គីឡូក្រាម លាក់បង្កប់ក្នុងបន្លែ ដឹកតាមមាត់ច្រកជ្រៃធំ ខេត្តកណ្តាល ត្រូវបានមន្ត្រីជំនាញដុតកម្ទេចចោល

    ខេត្តកណ្តាល៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ មន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីការិយាល័យគយនិងរដ្ឋាករជ្រៃធំ មន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប. និងមន្ត្រីរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការដុតកម្ទេចទំនិញហាមឃាត់នាំចូល ជាបំណែកសាច់បង្កកចំនួន ៨៧៧គីឡូក្រាម ដែលត្រូវបានបង្ក្រាបនាពេលដឹកជញ្ជូនតាមរថយន្ត ១គ្រឿង លាក់បង្កប់ក្នុងបន្លែ នាំចូលតាមមាត់ច្រកជ្រៃធំ ខេត្តកណ្តាល។

    បំណែកសាច់បង្កកទាំងនេះ រួមមាន៖
    ១- ឆ្អឹងជំនីក្របីបង្កក ១០០ គីឡូក្រាម
    ២- ភ្លៅមាន់បង្កក ១១៩ គីឡូក្រាម
    ៣- សាច់ក្របីបង្កក ១១០ គីឡូក្រាម
    ៤- ស្លាបមាន់បង្កក ៣០៦ គីឡូក្រាម
    ៥- សាច់ឆ្អឹងជំនីជ្រូកបង្កក ២៤២ គីឡូក្រាម ៕

    ប្រភព៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា General Department of Customs and Excise

    Share This Post:
    MPO4D jitutoto mpo4d Mpoplay