ព័ត៌មានជាតិ

ឱកាសល្អ! គណៈកម្មការជ្រើសរើសពលទាហាន ប្រកាសជ្រើសរើសពលទាហានថ្មី បំពេញក្របខណ្ឌឱ្យបញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការដ្ឋាន

BY
Khmernote Media
May 31, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ គណៈកម្មាការជ្រើសរើសពលទាហាន បានចេញសេចក្តីជូនដំណឹង ស្ដីពីការជ្រើសរើសពលទាហានថ្មី បំពេញក្របខណ្ឌឱ្យបញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការដ្ឋាន។

គណៈកម្មាការជ្រើសរើសពលទាហាន សូមជម្រាបជូនដំណឹងដល់ ឯកឧត្តម មេបញ្ជាការកងឯកភាព នាយកស្ថាប័ន ចំណុះអគ្គបញ្ជាការដ្ឋាន ជ្រាបថា៖ ដើម្បីធានាដល់ដំណើរការជ្រើសរើសពលទាហានថ្មី អនុវត្តបានហ្មត់ចត់ល្អិតល្អន់ មានតម្លាភាព សុក្រឹត្យភាព ត្រឹមត្រូវតាមលក្ខខណ្ឌ និងលក្ខណសម្បត្តិដែលបានកំណត់។

សូម ឯកឧត្តម ជូនដំណឹង និង ចែកសំណុំលិខិតសុំចូលបម្រើកងយោធពលខេមរភូមិន្ទឱ្យបានដល់កងឯកភាពមូលដ្ឋាន ដើម្បីផ្តល់លទ្ធភាព ជូនដល់សាច់ញាតិបង្កើតរបស់យោធិន អតីតយុទ្ធជន និងគ្រួសារយោធិនពលី-ពិការ ដែលមានបំណង ចូលបម្រើកងយោធពលខេមរភូមិន្ទ ៕ សូមអានសេចក្ដីប្រកាសព័ត៌មានលម្អិត ដូចខាងក្រោម៖

Share This Post: