ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្លាប់ ២៥នាក់​ និងជាប់គាំងជាង ១០០នាក់ ក្នុងហេតុការណ៍ឆេះអាគារកម្ពស់ ២២ជាន់ នៅបង់ក្លាដេស

    BY autoadmin March 29, 2019
    ស្លាប់ ២៥នាក់​ និងជាប់គាំងជាង ១០០នាក់ ក្នុងហេតុការណ៍ឆេះអាគារកម្ពស់ ២២ជាន់ នៅបង់ក្លាដេស

    ចំនួនអ្នកស្លាប់ដោយសារភ្លើងឆាបឆេះកាត់តាមអាគារខ្ពស់ (skyscraper) នៅបង់ក្លាដេស បានកើនឡើងដល់ ២៥នាក់ ហើយ គិតត្រឹមថ្ងៃសុក្រ ទី២៩ ខែមីនា។ ក្នុងនោះមានជនរងគ្រោះខ្លះបានលោតពីលើអាគារ ទើបបណ្តាលឱ្យពួកគេស្លាប់ ខណៈដែលអ្នកពន្លត់អគ្គីភ័យបានព្យាយាមជួយសង្គ្រោះ និងរកមើលជនរងគ្រោះតាមកន្លែងដែលបានឆាបឆេះ។ ហេតុការណ៍នេះគឺកើតឡើង ដោយសារអណ្តាតភ្លើងបានឆេះឆ្លងកាត់អាគារកម្ពស់ ២២ជាន់ នៅឯក្រុង Dhaka ដែលបានធ្វើឱ្យបុគ្គលិកការិយាល័យជាច្រើននាក់ផ្សេងទៀតជាប់គាំង។

    របាយការណ៍ក៏បានឱ្យដឹងថា យ៉ាងហើចណាស់មានមនុស្ស ៦នាក់ បានស្លាប់ដោយការព្យាយាមលោតចុះមកក្រោមដើម្បីគេចពីអគ្គិភ័យ ខណៈ ១៩នាក់ ផ្សេងទៀតត្រូវបានសន្និដ្ឋានថាស្លាប់។ ជនរងគ្រោះផ្សេងទៀតបានសម្រូតខ្លួនចុះក្រោមតាមរយៈខ្សែកាប ហើយខ្លះទៀតក៏ត្រូវបានក្រុមសង្គ្រោះជួយសង្គ្រោះបានទាន់ពេល។ មូលហេតុដែលបណ្តាលឱ្យមានការឆាបឆេះសន្ធោ​សន្ធៅនៅមិនទាន់បានរកឃើញនៅឡើយ ប៉ុន្តែយ៉ាងណាមិញប៉ូលីសបាននិយាយថា ពួកគេកំពុងទាក់ទងទៅម្ចាស់អគារនេះ ដែលវាជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ពួកគេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ channelnewsasia

    Share This Post: