ព័ត៌មានជាតិ

អគ្គនាយកដ្ឋានគយ បំភ្លឺបន្ថែមពាក់ព័ន្ធតម្លៃទូរសព្ទ “Nokia ចុចពិល” ត្រូវបង់ពន្ធ និងអាករនាំចូល មិនមែន ៩៣ដុល្លារទេ

BY
Khmernote Media
June 1, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចេញសេចក្ដីបំភ្លឺបន្ថែម បន្ទាប់ពីមានមតិយោបល់ចម្រុះរបស់សាធារណជនលើករណីការចុះចាប់ និងដកហូតទូរសព្ទគ្មានពន្ធនាំចូលពីទីតាំងអាជីវកម្មមួយចំនួនដែលស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) កត់សម្គាល់មានចម្ងល់របស់សាធារណជនពាក់ព័ន្ធកាតព្វកិច្ចពន្ធនិងអាករនាំចូលលើទូរសព្ទប្រភេទ “Nokia ចុចពិល” ដោយមានការលើកឡើងថាទំនិញនេះត្រូវបង់ពន្ធនិងអាករនាំចូលដល់ទៅ ៩៣ ដុល្លារអាម៉េរិកក្នុងមួយគ្រឿង។

ពាក់ព័ន្ធនឹងការលើកឡើងនេះ អគរ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបបន្ថែមថា មុខទំនិញទូរសព្ទមានពន្ធនិងអាករនាំចូល ១៥,៥% ហើយកន្លងមក ការប្រកាសនាំចូល មានតម្លៃ ៥ USD/គ្រឿង។ ហេតុដូច្នេះ ពន្ធនិងអាករដែលត្រូវបង់គឺ ៥ x ១៥,៥% = ០,៧៧៥ USD/គ្រឿង តែប៉ុណ្ណោះ មិនមែន ៩៣ ដុល្លារអាម៉េរិក ដូចមានការលើកឡើងមួយចំនួនឡើយ ៕

ប្រភព៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា General Department of Customs and Excise

Share This Post: