ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មកទល់ពេលនេះខ្យល់កខ្វក់នៅខេត្តឈៀងម៉ៃ និងឈៀងរ៉ៃ នៅតែជាបញ្ហាសម្រាប់ប្រទេសថៃ

    BY autoadmin March 29, 2019
    មកទល់ពេលនេះខ្យល់កខ្វក់នៅខេត្តឈៀងម៉ៃ និងឈៀងរ៉ៃ នៅតែជាបញ្ហាសម្រាប់ប្រទេសថៃ

    កម្រិតខ្យល់កខ្វក់នៅតែមានខ្ពស់នៅក្នុងតំបន់ភាគខាងជើង ជាមួយនឹងការចុះថយតិចតួចនៅតាមព្រំដែនដែលមានផ្សែងអ័ព្ទ។ នាយកផ្នែកធនធានធម្មជាតិ និងបរិស្ថានខេត្តឈៀងម៉ៃ លោក Saratcha Suriyakul Na Ayudhaya និយាយថា វិស័យសាធារណៈឯកជន និងវិស័យដទៃទៀតរួមចំណែកក្នុងការកាត់បន្ថយកម្រិតនៃការបំពុលបរិយាកាស តាមរយៈការបាញ់ទឹក និងការសំអាតផ្លូវ។ ប៉ុន្តែកម្រិតនៃការបំពុលបរិយាកាស និងផ្សែងអ័ព្ទនៅតែមាន បើទោះបីជាមានកិច្ចប្រឹងប្រែងដ៏ល្អបំផុតដែលជាការចូលរួមរបស់អ្នកស្រុកក៏ដោយ។ តំបន់ជាច្រើននៅឈៀងម៉ៃត្រូវបានគេរាយការណ៍ថា នៅតែមានផលប៉ះពាល់ពីខ្យល់កខ្វក់ ដែលកម្រិតពី ៦៣-៩០ មីក្រូក្រាមក្នុង/ម៉ែត្រគូប។

    ភាគច្រើននៃបញ្ហាខ្យល់កខ្វក់នៅឈៀងម៉ៃ ភាគច្រើនដោយសារតែភ្លើងឆេះព្រៃ សរុបមាន ៣១កន្លែង ថ្មីៗគិតត្រឹមរយៈពេល ២៤ម៉ោង ចុងក្រោយនេះ។ របាយការណ៍របស់ PCD បានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ២៦ ខែមីនា ឈៀងម៉ៃមានទីតាំងដុតព្រៃ ៩៣៤កន្លែង ដែលក្នុងនោះមាន ៤៦១ករណី ដែលបានកើតឡើងនៅក្នុងដីព្រៃអភិរក្ស។ អាជ្ញាធរបានដាក់ការហាមឃាត់ការដុតនេះតាំងពី ថ្ងៃទី ១ ខែមីនា រហូតដល់ថ្ងៃទី ៣០ ខែមេសា ហើយរហូតមកដល់ពេលនេះ ពួកគេក៏បានចាប់ខ្លួនអ្នករំលោភច្បាប់ចំនួន ៩នាក់ ដែលភាគច្រើនជាអ្នកប្រមាញ់ ដែលកំពុងស្វែងរកផលិតផលព្រៃឈើ។ យ៉ាងណាកដោយការព្យាករណ៍បានបង្ហាញថា នឹងមានភ្លៀងនៅប៉ុន្មានថ្ងៃទៀត ដូច្នេះពួកគេជឿជាក់ថា វានឹងអាចសម្រួលដល់បញ្ហានេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ thethaiger

    Share This Post: