ព័ត៌មានជាតិ

ក្មេងទំនើង ១០នាក់ នៅស្រុកសំរោងទង ត្រូវបានកម្លាំងនគរបាល ស្ទាក់ចាប់បានទាំងយប់

BY
Khmernote Media
June 3, 2024

ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាប្រមុខរាជរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ និងការដឹកនាំចង្អុលពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅវេលាម៉ោង ០០ និង ៤៥នាទីរំលងអធ្រាត្រ ឈានចូលយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងនគរបាលស្រុកសំរោងទង សហការជាមួយកម្លាំងប៉ុស្ដិ៍ត្រពាំងគង បានធ្វើការល្បាតតាមផ្លូវជាតិលេខ៤ ចន្លោះគីឡូ ៣៦-៣៧ ស្ថិតនៅភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឃាត់ក្រុមក្មេង ១០នាក់រួមមាន៖

១. ឈ្មោះ ខេម ខាមរ៉ាត់ ភេទប្រុស អាយុ ១៦ឆ្នាំ
២​. ឈ្មោះ នីម ម៉េងឡុង ភេទប្រុស អាយុ ១៥ឆ្នាំ
៣. ឈ្មោះ ដាក់ ពិសិដ្ឋ ភេទប្រុស អាយុ ១៩ឆ្នាំ
៤. ឈ្មោះ សឿន វីរៈ ភេទប្រុស អាយុ ១៩ឆ្នាំ
៥. ឈ្មោះ សាត សុខណា ភេទប្រុស អាយុ ១៧ឆ្នាំ
៦. ឈ្មោះ ឈុំ សិរីធន ភេទប្រុស អាយុ ១៧ឆ្នាំ
៧. ឈ្មោះ អ៉ឹម វិបុល ភេទប្រុស អាយុ ១៧ឆ្នាំ
៨. ឈ្មោះ នុន ស៊ុ ភេទប្រុស អាយុ ២០ឆ្នាំ
៩. ឈ្មោះ ខុន សុភាព ភេទប្រុស អាយុ ២០ឆ្នាំ
១០. ឈ្មោះ ជួប សយ ភេទប្រុស អាយុ២១ឆ្នាំ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាល បានឃាត់យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងធ្វើការអប់រំបញ្ឈប់សកម្មភាពដែលនាំអោយប៉ះពាល់ដល់សណ្ដាប់ធ្នាប់សន្តិសុខក្នុងសង្គម ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

Share This Post: