ឱកាសល្អ! កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រកាសជ្រើសរើសពលទាហានថ្មី ចំនួន ១,០០០នាក់ ដើម្បីបំពេញក្នុងក្របខណ្ឌ
- June 3, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្ដីប្រកាស ព័ត៌មានស្តីពីការជ្រើសរើសពលទាហានថ្មី ចំនួន ១,០០០នាក់ (មួយពាន់នាក់) ដើម្បីបំពេញក្របខណ្ឌឱ្យកងរាជអាវុធហត្ថ។

កងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមជូនដំណឹងដល់សិស្ស និស្សិត យុវជន ទាំងអស់ឱ្យបានជ្រាបថា៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស ធ្វើការជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌឱ្យកងរាជអាវុធហត្ថ។ ចំពោះអ្នកដែលមានបំណងចង់ចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ ប្រកបដោយមនសិការ និងឧត្តមគតិ ក្នុងការបម្រើជាតិមាតុភូមិ សូមអញ្ជើញមកទំនាក់ទំនង និងទទួលយកឯកសារ(ដោយឥតគិតប្រាក់) និងដាក់ពាក្យ សុំចុះឈ្មោះនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី/ខេត្តទាំង២៥ តាមអាសយដ្ឋានដែលសាមីខ្លួនរស់នៅ រៀងរាល់ម៉ោងធ្វើការ តាមកាលបរិច្ឆេទដូចខាងក្រោម៖
១- ចែកពាក្យ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤
២- ទទួលពាក្យ ចាប់ពីថ្ងៃទី១៧ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤
* លក្ខណសម្បត្តិ និងលក្ខខណ្ឌបេក្ខជនដែលត្រូវជ្រើសរើស៖
១- មានសញ្ជាតិខ្មែរ ភេទប្រុស (នៅលីវ)
២- មានអាយុពី១៨ (ដប់ប្រាំបី)ឆ្នាំ ដល់២៥(ម្ភៃប្រាំ)ឆ្នាំ -គិតត្រឹមថ្ងៃដាក់ពាក្យ
៣- មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ តាមតម្រូវការដើម្បីបំពេញមុខងារ
៤- មានភក្ដីភាពចំពោះជាតិ មាតុភូមិ និងគ្មានជាប់ពិរុទ្ធ អំពីបទល្មើសផ្សេងៗ
៥- មាន សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើងទៅ ឬលិខិតបញ្ជាក់ការសិក្សា ឬសមមូលសញ្ញាបត្រ
៦- មានកម្ពស់ចាប់ពី១,៧០ម(មួយម៉ែត្រចិតសិប) ឡើងទៅ
៧- បេក្ខជនត្រូវឆ្លងកាត់ការត្រួតពិនិត្យលក្ខណសម្បត្តិ និងធ្វើតេស្តប្រឡងសមត្ថភាព
៨- បេក្ខជនត្រូវមានសុខភាព និងកាយសម្បទាល្អ(ឆ្លងកាត់ការត្រួតពិនិត្យឈាម, កាយសម្បទា និងទឹកមូត្រ)
• ព័ត៌មានលម្អិត៖ សូមទំនាក់ទំនង នៅតាមបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី/ខេត្តទាំង២៥
• ក្នុងករណីមានភាពមិនប្រក្រតី សូមទំនាក់ទំនង
– លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ទូរស័ព្ទ ០៨៨ ៨២៣ ៤៥៦៨
– លោកវរសេនីយ៍ទោ អ៊ុល ចាន់សុភក្តិ ទូរស័ព្ទ ០១២ ២៧៨ ៨៧០
– លោកវរសេនីយ៍ទោ សៅ ចន្ទគ្រឹស្នា ទូរស័ព្ទ ០៧១ ៣៣៣ ៧៧៧៧ ៕ Scan QR ដើម្បីទទួលបានព័ត៌មានលម្អិត៖




ប្រភព៖ GRK News
- Share This Post:






