ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រថភ្លើងល្បឿនលឿនពី Cat Linh – Ha Dong របស់វៀតណាម នឹងបើកដំណើរការនៅខែមេសានេះ

    BY autoadmin March 30, 2019
    រថភ្លើងល្បឿនលឿនពី Cat Linh – Ha Dong របស់វៀតណាម នឹងបើកដំណើរការនៅខែមេសានេះ

    រថភ្លើងល្បឿនលឿនពី Cat Linh – Ha Dong ត្រូវបានគេសាកល្បងជារៀងរាល់ថ្ងៃ ដើម្បីដំឡើងប្រព័ន្ធ។ រថភ្លើងនេះរត់ក្នុងល្បឿនជាមធ្យម ៣៥ គីឡូម៉ែត្រ/ម៉ោង និងជាប្រភេទបើកបរដោយស្វ័យប្រវត្តិ។ នៅក្នុងស្ថានីយនិមួយៗមានទូភេសជ្ជៈស្វ័យប្រវត្តិចំនួន ២ ច្រកចូលស្វ័យប្រវត្តិចំនួន ១២​ ដែលអ្នកដំណើរត្រូវតែស្គេនសំបុត្រ ចេញ/ចូល ដោយខ្លួនឯង។

    ខ្សែរថភ្លើងម៉េត្រូដំបូងរបស់ទីក្រុងហាណូយនេះ នឹងដំណើរការពីស្ថានីយ៍ Cat Linh នៅស្រុក Dong Da ទៅកាន់ស្ថានីយ៍ Yen Nghia នៅស្រុក Ha Dong ភាគនិរតី។ អ្នកធ្វើដំណើរម្នាក់ៗអាចទិញសំបុត្រជាប្រចាំខែតម្លៃ ២០០,០០០ ដុង (៨.៦១ ដុល្លារ) ឬសំបុត្រប្រចាំថ្ងៃតម្លៃ ៣០,០០០ ដុង (១.២៩ ដុល្លារ)។ ការធ្វើដំណើរម្តងនឹងត្រូវចំណាយពី ៧,០០០-១៥,០០០ ដុង (០.៣ – ០.៦៥ ដុល្លារ) ក្នុងម្នាក់ អាស្រ័យលើចម្ងាយដែលបានធ្វើដំណើរ។

    ជាការពិតការងាររបស់ផ្លូវដែកពី Cat Linh – Ha Dong ដែលបានចាប់ផ្តើក្នុង ឆ្នាំ២០១១ គឺធ្លាប់គ្រោងនឹងបញ្ចប់នៅ ឆ្នាំ២០១៣ ប៉ុន្តែដោយសារឧបសគ្គជាច្រើន រួមទាំងបញ្ហាប្រាក់កម្ចីជាមួយប្រទេសចិន ដែលទើបតែបានដោះស្រាយតែនៅក្នុងខែធ្នូ ឆ្នាំ២០១៧ បានពន្យារពេលដំណើរការរបស់វាអស់ជាច្រើនឆ្នាំ។ ដើមទុនដែលធ្លាប់ប៉ាន់ស្មានមានចំនួន ៥៥២.៨៦ លានដុល្លារ ប៉ុន្តែការងារជាក់ស្តែងគឺត្រូវការរហូតដល់ ៨៦៨ លានដុល្លារ រួមទាំង ៦៧០ លានដុល្លារ ដែលខ្ចីពីប្រទេសចិន៕

    អត្ថបទ៖ លីដា
    ប្រភព៖ vietnaminsider

    Share This Post: