ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Angelina Jolie អំពាវនាវអង្គការសហប្រជាជាតិ ឱ្យពិចារណាលើវិសមភាព និងទស្សនវិស័យរបស់ស្ត្រី

    BY autoadmin March 30, 2019
    Angelina Jolie អំពាវនាវអង្គការសហប្រជាជាតិ ឱ្យពិចារណាលើវិសមភាព និងទស្សនវិស័យរបស់ស្ត្រី

    អ្នកស្រី Angelina Jolie បាននិយាយពីវិសមភាពយែនឌ័រនៅឯអង្គការសហប្រជាជាតិ​ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៩ ខែមីនា នៅក្នុងសេចក្តីការថ្លែងជាលើក ទី១ របស់អ្នកស្រីនៅចំពោះមុខរដ្ឋមន្ត្រីការពារសន្តិភាពរបស់អង្គការសហប្រជាជាតិ​។ តារាហូលីវូដម្នាក់នេះបានធ្វើសុន្ទរកថាមួយ ដោយសុំឱ្យគេគិតអំពី «ទស្សនវិស័យរបស់ស្ត្រី» ។ ព្រោះថាស្ត្រីនៅទូទាំងពិភពលោកបានកំពុងបង្ហាញឧទាហរណ៍ជាច្រើនស្តីអំពីការកើនឡើងភាពជាអ្នកដឹកនាំ និងការចាប់យកជោគវាសនា ហើយវាក៏កំពុងតែបណ្ដុះគំនិតមកយើងរាល់គ្នាផងដែរ។

    ដំណោះស្រាយរបស់តារាសម្តែងដ៏ល្បីល្បាញ និងជាអ្នកស្រឡាញ់មនុស្សជាតិរូបនេះ គឺចង់ស្នើឱ្យមានការយកចិត្តទុកដាក់ដល់ស្ត្រីទន់ខ្សោយ។ អ្នកស្រីបាននិយាយថា គួរពិចារណាថា តើសង្គមមួយនេះនឹងសម្រេចបានដល់កម្រិតណាប្រសិនបើមានការចូលរួមពីស្ត្រី? មិនមែនពឹងផ្អែកទាំងស្រុងទៅលើតែបុរសនោះទេ ព្រោះថាពួកយើងទាំងអស់គ្នាសុទ្ធតែជាដៃគូជាមួយគ្នានៅក្នុងជីវិតមួយនេះ។ តារាវ័យ ៤៣ឆ្នាំ រូបនេះត្រូវបានតែងតាំងជាឧត្តមស្នងការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន កាលពីឆ្នាំ ២០១២ ប៉ុន្តែគាត់បានធ្វើការជាមួយភ្នាក់ងារនេះអស់រយៈពេល ១៨ឆ្នាំ មកហើយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ channelnewsasia

    Share This Post: