ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោក Felix Dalmas សប្បាយចិត្តដែលកូនក្រុមធ្វើតាមផែនការបានល្អ

    BY Khmernote Media June 8, 2024
    លោក Felix Dalmas សប្បាយចិត្តដែលកូនក្រុមធ្វើតាមផែនការបានល្អ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការអូឡាំពិក បានឱ្យដឹងថា លោក Felix Dalmas គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានលើកឡើងថា “យើងរីករាយនៅពេលដែលក្រុមព្យាយាមលេងដោយប្រើឆន្ទៈ និងតាមការរៀបចំ ហើយយើងក៏សូមអរគុណទៅដល់អ្នកគាំទ្រ ដែលបានចំណាយពេលដ៏មានតម្លៃចូលរួមលើកទឹកចិត្តក្រុមជម្រើសជាតិកម្ពុជា ទោះបីមេឃភ្លៀងខ្លាំងក៏ដោយ”។ ការលើកឡើងបែបនេះ ក្រោយកម្ពុជាឈ្នះម៉ុងហ្គោលី ២ទល់នឹង០ ការប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃទី០៧ ខែមិថុនា នាពហុកីឡដ្ឋានជាតិ។

    នេះជាការប្រកួតផ្លូវការលើកដំបូងរបស់ក្រុមជម្រើសជាតិកម្ពុជាក្នុងឆ្នាំ២០២៤។ បន្ទាប់ពីជំនួបនៅរាជធានីភ្នំពេញ ក្រុមម៉ុងហ្គោលីនឹងធ្វើម្ចាស់ផ្ទះវិញម្ដងនៅថ្ងៃទី១១ ខែមិថុនា។ ២គ្រាប់ក្នុងជើងទី១នៅភ្នំពេញរកបានដោយ Yudai Ogawa និង សា ទី។

    ក្រុមគោព្រៃខៀវក៏ទទួលបានជ័យជម្នះសាជាថ្មី ចាប់តាំងពីឆ្នាំ ម៉ាកាវក្នុងការប្រកួតមិត្តភាពដូចគ្នាទាំងពីខែកញ្ញា ឆ្នាំ២០២៣។ បន្ទាប់ពីការប្រកួតនេះទៅ ក្រុមជម្រើសជាតិកម្ពុជា នឹងប្រកួតតទល់​ជាមួយ ក្រុមស្រីលង្កា ក្នុងខែកញ្ញា ឆ្នាំ២០២៤ សម្រាប់វគ្គ play-off ពានរង្វាន់ AFC Asian Cup 2027៕

    ប្រភព៖ Cambodia 2023

    Share This Post:
    MPO4D jitutoto mpo4d Mpoplay