ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នឹងចុះព្យាបាលជំងឺទូទៅជូនពលរដ្ឋ ដោយឥតគិតថ្លៃ ក្នុងបរិវេណសាលាបឋមសិក្សាទ្រនំជើង នៅថ្ងៃទី២៣ ខែមិថុនា
- June 11, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌកំបូល បានចេញសេចក្ដីជូនដំណឹង ស្ដីពីកម្មវិធីពិនិត្យ និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA)ជូនដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ក្នុងភូមិសាស្រ្ដខណ្ឌកំបូល នៃរាជធានីភ្នំពេញ។

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នឹងរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី នៅក្នុងភូមិសាស្ត្រ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧៖០០នាទីព្រឹក រហូតដល់វេលាម៉ោង ១២៖០០នាទីថ្ងៃត្រង់ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាទ្រនំជើង ផ្លូវលេខ៤២ ភូមិខ្មៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមានប្រភេទជំងឺដូចខាងក្រោម៖
១.ជំងឺទូទៅ
២.ជំងឺភ្នែក
៣.ជំងឺត្រចៀក ច្រមុះ និងបំពង់ក
៤.ជំងឺសើស្បែក
៥.ជំងឺក្រពះ ពោះវៀន និងឫសដូងបាត
៦.ពិនិត្យឈាម
៧.អេកូទូទៅ អេកូពោះ អេកូផ្ទៃពោះ
៨.ជំងឺបេះដូង
៩.ជំងឺវះកាត់តូច
១០.ព្យាបាលជំងឺសន្លាក់
១១.ពិនិត្យ និងព្យាបាលជំងឺមាត់ធ្មេញ
១២.មានថត Xray: សួត និងឆ្អឹង
១៣.ជំងឺផ្សេងៗ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ដែលមានបញ្ហាសុខភាព និងជំងឺ ដូចបានជម្រាបជូនខាងលើ សូមមេត្តារួសរាន់អញ្ជើញមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅទីកន្លែង និងកាលបរិច្ឆេទដែលបានកំណត់ខាងលើ ព្រមទាំង សូមអញ្ជើញមកដល់ទីតាំងពិធីនៅវេលាម៉ោង ៦៖០០នាទីព្រឹកជាកំណត់៕


ប្រភព៖ រដ្ឋបាលខណ្ឌកំបូល
- Share This Post:






