អង្គការ MCC ប្រកាសពីការប្រទះឃើញសត្វផ្សោតក្បាលត្រឡោកប្រាំក្បាល នៅកោះអាចម៍សេះ
- June 11, 2024
ខេត្តកែប៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផេករបស់ អង្គការMCC បានប្រកាសពីដំណឹងគួរឱ្យរីករាយមួយ ខណៈគេបានប្រទះឃើញវត្ដមានសត្វផ្សោតក្បាលត្រឡោក (Orcaella brevirostris)ដែលមានមេប្រាំក្បាលកំពុងបណ្ដើរកូនចំនួនប្រាំក្បាល ដែលនៅមុខកោះអាចម៍សេះ នៃខេត្តកែប។

ប្រភពដដែលបន្តថា វាពិតជាមិនធម្មតាទេ។ យើងបានឃើញកូនមួយ ឬពីរក្បាលនៅក្នុងក្រុមរបស់វា ។ ប៉ុន្តែមួយចំនួនទៀតគឺសុទ្ធតែជាកូនៗដែលនៅជាមួយគ្នាដែលបានបង្ហាញនៅក្នុងវីដេអូ។ ស្ទើតែមិនបាច់និយាយ។ ពួកយើងពិតជារំភើបចិត្តជាខ្លាំងនៅពេលកំពុងតាមដានរកក្រុមមេនិងកូនផ្សោតទាំងនោះតាមដ្រូន។ វាជាការផ្ដល់ក្ដីសង្ឃឹមនិងទឹកចិត្តដែលលទ្ធផលការងាររបស់យើងក្នុងការការពារប្រព័ន្ធអេកូឡូស៊ីសមុទ្រនៅប្រជុំកោះកែប ហាក់ដូចជាមានប្រសិទ្ធភាព។
អង្គការ MCCបន្តថា យើងនឹងបន្តការងាររបស់យើង ដើម្បីសិក្សារស្រាវជ្រាវ និងការពារថនិកសត្វសមុទ្រទាំងនេះ ដើម្បីឆ្ពោះទៅរកការស្ដារឡើងវិញនៃសមុទ្រសម្រាប់ប្រទេសកម្ពុជា។ វាតែងតែផ្ដល់នូវកម្លាំងចិត្ដនៅពេលដែលបានប្រទះឃើញវត្ដមានរបស់កូនផ្សោត។ ប៉ុន្ដែវាក៏មិនមានអ្វីប្រសើជាងនេះទៅទៀតនៅពេលដែលយើងកំពុងធ្វើការជាមួយនឹងការអភិរក្សប្រភេទសត្វដែលជិតផុតពូជនេះផងដែរ។
អង្គការ MCC ថា បាឡែន, ផ្សោត, និងប្រភេទសត្វផបផយ ជាប្រភេទសត្វមានសមត្ថភាពបង្កើតកូនទាបបំផុត។ វាមានន័យថាពួកសត្វទាំងនេះមានអាយុកាលវែងហើយវាមានអាយុច្រើនទើបដល់ពេលឈានដល់វ័យបន្ដពូជ ហើយបង្កើតកូនតែមួយក្បាលម្ដង៕ ទស្សនាវីដេអូខាងក្រោម៖


- Share This Post:






