ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តើអ្នកធ្លាប់ដឹងទេ? កីឡាដ្ឋាន Johan Cruijff របស់ក្រុម Ajax ប្រើប្រាស់អគ្គីសនីដើរដោយពន្លឺព្រះអាទិត្យទាំងអស់

    BY autoadmin March 30, 2019
    តើអ្នកធ្លាប់ដឹងទេ? កីឡាដ្ឋាន Johan Cruijff របស់ក្រុម Ajax ប្រើប្រាស់អគ្គីសនីដើរដោយពន្លឺព្រះអាទិត្យទាំងអស់

    ប្រព័ន្ធផ្ទុកថាមពលដ៏ធំមួយ ដែលរួមបញ្ចូលទាំងអាគុយអេឡិចត្រូនិចថ្មី និងប្រើរួច ត្រូវបានគេដាក់នៅឯកីឡាដ្ឋាន Johan Cruijff Arena របស់ទីក្រុង Amsterdam ដែលជាផ្ទះរបស់ក្លិបបាល់ទាត់ហូឡង់ Ajax ។ វាមានសមត្ថភាពរក្សាទុកថាមពល ៣ មេហ្គាវ៉ាត់ ដែលគ្រប់គ្រាន់អាចសាកទូរស័ព្ទ iPhone បាន ៥០០,០០០ គ្រឿង ឬស្មើនឹងការផ្គត់ផ្គង់ភ្លើងបានរហូត់ដល់ ៧,០០០គ្រួសារ នៅទីក្រុង Amsterdam ក្នុងរយៈពេល ១ម៉ោង។

    អ្នកផលិតប្រព័ន្ធផ្ទុកថាមពលរបស់កីឡាដ្ឋានបាននិយាយថា វាជាប្រព័ន្ធផ្ទុកថាមពលពាណិជ្ជកម្មធំជាងគេនៅទ្វីបអឺរ៉ុបដែលប្រើថ្ម EV (Electric Vehicle)។ ប្រព័ន្ធនេះរួមបញ្ចូលគ្នានូវគ្រឿងបម្លែងថាមពល ដែលមានតម្លៃស្មើនឹងអាគុយ Nissan LEAF ចំនួន ១៤៨គ្រឿង ដែលបានរក្សាទុកថាមពលដោយបន្ទះស្រូបពន្លឺព្រះអាទិត្យចំនួន ៤,២០០បន្ទះ នៅលើដំបូលនៃពហុកីឡាដ្ឋាន និងពីចម្រឹងដែករបស់វាផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ weforum

    Share This Post: