ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុនកំពុងកំណត់ថ្ងៃដើម្បីប្រកាសឈ្មោះសម័យកាលថ្មី សម្រាប់អធិរាជបន្ទាប់របស់ពួកគេ

    BY autoadmin April 1, 2019
    ជប៉ុនកំពុងកំណត់ថ្ងៃដើម្បីប្រកាសឈ្មោះសម័យកាលថ្មី សម្រាប់អធិរាជបន្ទាប់របស់ពួកគេ

    រដ្ឋាភិបាលជប៉ុនកំពុងរៀបចំកិច្ចប្រជុំកំពូលសម្ងាត់ ដើម្បីសម្រេចនូវឈ្មោះសម័យកាលថ្មីមួយ សម្រាប់ព្រះអង្គម្ចាស់រាជបល្ល័ង្ក Naruhito ដែលនឹងគ្រោងគ្រងរាជ្យបន្តពីព្រះបិតារបស់ទ្រង់ នៅថ្ថ្ងៃ ទី១ ខែឧសភា ខាងមុខ។ ព្រះចៅអធិរាជ Akihito ដែលជាព្រះមហាក្សត្របច្ចុប្បន្ន និងជាព្រះរាជបិតារបស់ទ្រង់ Naruhito នឹងដាក់រាជបល្ល័ង្គ នៅថ្ងៃ ទី៣០ ខែមេសា ជាមួយនឹងការមកដល់ទីបញ្ចប់នៃសម័យកាល «Heisei» របស់ព្រះអង្គផងដែរ។

    យ៉ាងណាមិញរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោក Shinzo Abe ក្នុងថ្ងៃច័ន្ទនេះនឹងបង្ហាញឈ្មោះសម័យកាល ឬ «gengo» ថ្មីសម្រាប់រជ្ជកាលរបស់ទ្រង់ Naruhito ។ ការប្រកាសឈ្មោះសម័យកាលថ្មីនេះ គឺត្រូវមានរយៈពេលមុនមួយខែ ដើម្បីអនុញ្ញាតឱ្យរដ្ឋាភិបាល ពាណិជ្ជកម្ម និងវិស័យដទៃទៀត អាចកែតម្រូវទៅនឹងការផ្លាស់ប្តូរនេះ បើទោះបីជាប្រព័ន្ធនេះគឺមិនមានកាតព្វកិច្ចទាក់ទងគ្នា ហើយព្រះអធិរាជមិនមានអំណាចក្នុងនយោបាយក៏ដោយក្តី៕

    អត្ថបទ៖ លីដា
    ប្រភព៖ Time

    Share This Post: