អន្តរជាតិ
ព្យុះវាយប្រហារនៅនេប៉ាល់ យ៉ាងហោចណាស់ស្លាប់ ២៥នាក់ និងរងរបួសរាប់រយនាក់
BY autoadmin
April 1, 2019
យ៉ាងហោចណាស់មានមនុស្ស ២៥នាក់ បានស្លាប់ និងរាប់រយនាក់បានរងរបួស បន្ទាប់ពីព្យុះបានវាយប្រហារភាគខាងត្បូងប្រទេសនេប៉ាល់ និងបានបំផ្លាញផ្ទះសម្បែង ដួលរលំដើមឈើ និងដួលរំលំបង្គោលភ្លើង។ អ្នករាយការណ៍បានប្រាប់ AFP ថា ព្យុះផ្គររន្ទះនេះបានវាយប្រហារស្រុក Bara និងតំបន់ជាប់គ្នា កាលពីថ្ងៃអាទិត្យ ទី៣១ ខែមីនា។
ក្រុមការងាររុករក និងជួយសង្គ្រោះត្រូវបានគេដាក់ពង្រាយជាមួយនឹងព្រមានថា ចំនួនអ្នកស្លាប់អាចកើនឡើង ខណៈគ្រោះមហន្តរាយនៅតែកើតមានជាបន្តបន្ទាប់។ នាយករដ្ឋមន្រ្តីរបស់នេប៉ាល់ KP Sharma Oli ក៏បានសម្តែងការសោកស្តាយចំពោះការបាត់បង់នេះផងដែរ ហើយឧទ្ធម្ភាគចក្រសង្គ្រោះក៏កំពុងធ្វើការសង្គ្រោះតាមទីតាំង។ លោកនាយករដ្ឋមន្រ្តីក៏បានបង្ហើបឱ្យដឹងដែថា ព្យុះដែលបណ្តាលឱ្យស្លាប់ និងរបួសច្រើននៅក្នុងនិទាឃរដូវបែបនេះគឺកម្រណាស់នៅប្រទេសនេប៉ាល់៕

អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia