ក្រសួងបរិស្ថាន នឹងដាក់សំណើរការសាកល្បងAPP ពីការចូលរួមដាំដើមឈើនៅកម្ពុជា នាចុងខែមិថុនានេះ
- June 13, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្ត្រមួយឲ្យមានការចូលរួមដាំដើមឈើឲ្យបានច្រើននៅក្នុងប្រទេសកម្ពុជានោះ ក្រសួងនឹងដាក់ដំណើរការសាកល្បងAPP ពីការចូលរួមដាំដើមឈើចុងខែមិថុនា ឆ្នាំ២០២៤នេះ។

ឯកឧត្តមអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានបានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌ មាននៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២៤យ៉ាងដូច្នេះថា៖ «សូមទម្លាយរឿងមួយចុះ គឺយើងបានបង្កើតអ៊ែប (APP) មួយដែលអ៊ែបនេះនៅពេលណាបងប្អូនប្រជាពលរដ្ឋ ឬសិស្សានុសិស្សដាំដាំដើមឈើមួយដើមគាត់ថតដាំដើមនឹងបង្ហាញឈ្មោះ ទីតាំង អាយុកាល ពេលដាំ នៅជាប់ អីញ្ចឹងដាំដើមឈើជារបស់គាត់ ហើយឆ្នាំក្រោយៗទៀត គាត់អាចថតប្រាប់ដើមឈើគាត់បានដែរ»។ បើតាមរដ្ឋមន្ត្រីក្រសួងបរិស្ថានបានឲ្យដឹងថាកម្មវិធីAPP នេះមានខ្លះងាយស្រួលអាច លេងដូចប្រព័ន្ធហ្វេសប៊ុកផងដែរ។ ហើយសិស្សានុសិស្សអាចធ្វើការប្រឡងប្រជែងក្នុងការដាំដើមឈើហើយដាក់ចូលក្នុងAPP នឹងបានដោយអាចបង្កើតជាក្រុមៗក្នុងការដាំដើមឈើដើម្បីប្រកួតប្រជែងគ្នាផងដែរ។
ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានអះអាងថាការបង្កើតក៏ជាផ្នែកមួយក្នុងការជំរុញឲ្យមានការប្រកួតប្រជែងគ្នាក្នុងការដាំដើមឈើ ថែទាំដើមឈើក្នុងចំណោមប្រជាពលរដ្ឋ ដែលបានចូលរួមដាំដើមឈើ។ ឯកឧត្តមអ៊ាង សុផល្លែត បានគូសបញ្ជាក់ទៀតថា «យើងនឹងដាក់ដំណើរការសាកល្បងAPP នៅថ្ងៃ២៤ ខែមិថុនា ។ ដំបូងឡើយខ្ញុំចង់ដាក់តាំងពី ឬបីខែមុន ដោយដំបូងឡើយ ចង់បបួលសិស្ស១ម៉ឺននាក់ចេះមកដាំដើមឈើក្នុងពេលតែមួយ តែបើយើង មកដាំស្របគ្នានោះការបញ្ចូលក្នុងAPP នេះនឹងគាំជាមិនខាន។ តែលូវយើងបាន ពង្រីកបានហើយអាចបញ្ចូលបានម្តង១ម៉ឺននាក់ក៏បានដែរ»។ បើតាមឯកឧត្តមរដ្ឋមន្ត្រីបានឲ្យដឹងថាAPP ដែលនឹងដាក់ដំណើរការសាកល្បងនោះ មានឈ្មោះថា «ចក្រា»៕


ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






