តើនរណាជាឯកអគ្គរដ្ឋទូតចិនថ្មី ប្រចាំនៅកម្ពុជា ជំនួសឯកឧត្តម Wang Wentian?
- June 14, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ឯកឧត្តម Wang Wenbin ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិនថ្មី ប្រចាំនៅកម្ពុជា។ ឯកឧត្តម Wang Wenbin គឺជាអតីតអ្នកនាំពាក្យក្រសួងការបរទេសចិន។ នេះបើយោងតាមប្រភពព័ត៌មាន China Daily នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីពេលថ្មីៗនេះ។

ឯកឧត្តម Wang Wenbin មានរហ័សនាមថា «អ្នកចម្បាំងចចក» បានបំរើការជាអ្នកនាំពាក្យទី៣២នៃក្រសួងការបរទេសចិន ចាប់ពីខែកក្កដា ឆ្នាំ២០២០ រហូតដល់ខែឧសភា ឆ្នាំ២០២៤។ អ្នកការទូតអាយុ៥៣ឆ្នាំរូបនេះ បានបំពេញមុខងារការទូតអស់រយៈពេល៣០ឆ្នាំមកហើយ ក្នុងវិស័យរៀបចំផែនការ និងកិច្ចការនយោបាយនៃបណ្តាប្រទេសនៅទ្វីបអាហ្វ្រិក។ បន្ថែមពីលើនេះ ឯកឧត្តម ក៏ធ្លាប់ធ្វើជាឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសទុយនីស៊ីផងដែរ៕

- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






