ស្ថានភាពកំពស់ទឹកនៅទន្លេមេគង្គ-កំពង់លួង វាស់ឃើញមានការឡើងកំពស់
- June 15, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី១៥ ខែឧសភានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-កំពង់លួង ឃើញមានការឡើងកំពស់ចំនួន ០,០៣ម៉ែត្រ ខណៈដែលស្ថាននីយជលសាស្ត្រផ្សេងៗទៀតបានថយចុះ។

ការឡើងកំពស់នេះបានធ្វើអោយកំពស់ទឹកនៅកំពង់លួង ឡើងដល់ ០,៨០ម៉ែត្រ។ ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតនិងមិនមានការកើនឡើងកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ក្រចេះ បានថយកំពស់ចំនួន ០,១១ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់តែ ៨,៨៩ម៉ែត្រ ខណៈដែលនៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ព្រែកក្តាម នៅតែរក្សាកំពស់ ១,២២ម៉ែត្រដដែល៕

ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






