យុវជន២រូប ដែលបាត់ខ្លួនក្នុងសមុទ្ររសាត់អណ្តែតលើទូកជាង ២៤ម៉ោង អត់បាយអត់ទឹក ត្រូវបានរកឃើញ និងសង្គ្រោះដោយអូបរ័ល្បឿនលឿនអ្នកឧកញ៉ា ទៀ វិចិត្រ កាលពីម្សិលមិញនេះ
- June 18, 2024
ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី១៧ ខែមិថុនាម្សិលមិញនេះ យុវជនទាំង២រូប ដែលបានបាត់ខ្លួនក្នុងសមុទ្ររសាត់អណ្តែតលើទូកជាង ២៤ម៉ោង អត់បាយអត់ទឹក ពីសមុទ្រកោះរ៉ុងទៅដល់កោះព្រីង ត្រូវបានរកឃើញនិងជួយសង្គ្រោះ ដោយអូបរ័ល្បឿនលឿនអ្នកឧកញ៉ា ទៀ វិចិត្រ ដឹកយកមកដល់ដីគោកដោយសុវត្ថិភាពវិញហើយ។

សូមបញ្ជាក់ថា ក្រោយដំណឹងពីការបាត់ខ្លួនទូកកន្ទុយវែងមួយគ្រឿង(ប្រភេទទូកទេសចរណ៍) ក្រោយធ្វើដំណើរចេញពីកោះរ៉ុងថាមកក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃ១៦ ខែមិថុនា ឆ្នាំ២០២៤ ប្រធានគណបញ្ជាការឯកភាពខេត្តព្រះសីហនុ ឯកឧត្តមគួច ចំរើន បានចាត់ចែងបញ្ជាកម្លាំងសមត្ថកិច្ចចំរុះ សហការពីក្រុមការងារសប្បុរសធម៌ ធ្វើការស្រាវជ្រាវស្វែងរក រហូតដល់រសៀលថ្ងៃ១៧ ខែមិថុនា ឆ្នាំ២០២៤ ទើបប្រទះឃើញទូកនេះនៅម្តុំកោះព្រីង ដោយនៅលើទូកមានយុវជន ២នាក់ ម្នាក់ជាអ្នកបើកបរទូក ម្នាក់ទៀតជាអ្នករួមដំណើរជាមួយ។
តាមយុវជនទាំង២រូបនេះ បានប្រាប់ថា ពេលកំពុងធ្វើដំណើរលើសមុទ្រ បានជួបភ្លៀង ខ្យល់រលក ខ្លាំង ទូកក៏រសាត់វង្វេងទិស អណ្តែតលើផ្ទៃសមុទ្រឆ្ងាយពីកោះរ៉ុងរហូតទៅដល់កោះព្រីង។ យុវជនទាំង២ បានគោរពថ្លែងអំណរគុណចំពោះការជួយសង្គ្រោះនេះផងដែរ៕








ប្រភព៖ លោក Huy Bunleng News
- Share This Post:






