ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីក.ប.ប. ចុះអង្កេតបឋម គឺមិនបានរកឃើញវត្តមាន ផលិតផលម្សៅទឹកដោះគោក្លែងក្លាយម៉ាក Sica និងម៉ាក HIUP ដូចក្នុងព័ត៌មានដែលបានផ្សព្វផ្សាយនោះទេ

    BY Khmernote Media June 18, 2024
    មន្ត្រីក.ប.ប. ចុះអង្កេតបឋម គឺមិនបានរកឃើញវត្តមាន ផលិតផលម្សៅទឹកដោះគោក្លែងក្លាយម៉ាក Sica និងម៉ាក HIUP ដូចក្នុងព័ត៌មានដែលបានផ្សព្វផ្សាយនោះទេ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានចេញសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋាន ក.ប.ប. ពាក់ព័ន្ធនិងការចុះផ្សាយតាមបណ្ដាលសង្គមមួយចំនួន អំពីផលិតផលម្សៅទឹកដោះគោក្លែងក្លាយ ម៉ាក Sica និង ម៉ាក HIUP និងផលិតផលអាហារបំប៉នជាច្រើនផ្សេងទៀត ដែលបានរត់ពន្ធពីប្រទេសវៀតណាមចូលទៅប្រទេសថៃឡង់ដ៍ ហើយត្រូវបានអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសថៃឡង់ដ៍បានរកឃើញ និងចាប់រឹបអូសបាន។

    អគ្គនាយកដ្ឋាន ក.ប.ប. បានឱ្យដឹងថា ការរកឃើញនេះ គឺមានគេហទំព័រមួយដែលបានផ្សាយពាណិជ្ជកម្មដោយ អះអាងគួរឱ្យសង្ស័យអំពីផលិតផលម្សៅទឹកដោះគោបង្ហាញពីអត្ថប្រយោជន៍ហួសហេតុ និងបានណែនាំថា ផលិតផលទាំងនោះគឺលក់ដាច់ជាងគេលេខ១ នៅក្នុងប្រទេសណូវ៉ែលហ្សេឡង់ ហើយត្រូវបានចែករំលែកយ៉ាង ទូលំទូលាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ។

    ក្រោយពីបានទទួលការណែនាំដ៏ខ្ពង់ខ្ពស់ពី លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ពាក់ព័ន្ធ នឹងព័ត៌មានអំពីហេតុការណ៍នេះនៅលើបណ្តាញសង្គម អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួត ប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ដែលមានតួនាទី និងការកិច្ចលើកិច្ចការពារ អ្នកប្រើប្រាស់ បានចាត់វិធានការភ្លាមៗ ដូចខាងក្រោម៖

    ១- បានធ្វើការស្រាវជ្រាវលម្អិតបន្ថែមលើខ្លឹមសារដែលបានកើតឡើង និងបានចាត់វិធានការអង្កេតទីផ្សារ គោលដៅ ម៉ាត ផ្សារទំនើប និងទីតាំងលក់ម្សៅទឹកដោះគោ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃ ទី១៧ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីស្វែងរកផលិតផលជាមុខសញ្ញាតាមដានដូចក្នុងព័ត៌មានដែលបានផ្សព្វផ្សាយ។

    ២-ជាលទ្ធផលនៃការចុះអង្កេតបឋម គឺមន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. មិនបានរកឃើញវត្តមាន នៃផលិតផលជាមុខសញ្ញាតាមដានដូចក្នុងព័ត៌មានដែលបានផ្សព្វផ្សាយនោះទេ

    អគ្គនាយកដ្ឋាន ក.ប.ប. ដែលជាសេនាធិការ នៃក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការជាតិការពារ អ្នកប្រើប្រាស់ នឹងបន្តតាមដានលើករណីនេះយ៉ាងយកចិត្តទុកដាក់ ដើម្បីការពារសុខភាពប្រជាពលរដ្ឋដែលជា អ្នកប្រើប្រាស់ និងសូមអំពាវនាវដល់សាធារណជនទាំងអស់ ពិសេសមាតាបិតា ឬអាណាព្យាបាល ដែលតែងតែ ទិញផលិតផលម្សៅទឹកដោះគោ និងផលិតផលអាហារបំប៉ននានា ប្រសិនបើបានជួបប្រទះលើផលិតផលជា មុខសញ្ញាតាមដានទាំងនេះ សូមមេត្តាផ្តល់កិច្ចសហការឬផ្តល់ព័ត៌មានមកអគ្គនាយកដ្ឋាន ក.ប.ប. ៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post:
    MPO4D jitutoto mpo4d Mpoplay