ក្មេងទំនើង ចូលចិត្តបង្ហោះម៉ូតូក្នុងតំបន់ទេសចរណ៍ធម្មជាតិ «ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ» ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ៣នាក់
- June 18, 2024
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចផ្លូវលេខ៤៦ ផ្លូវឡើងទៅឧទ្យានជាតិ ព្រះសុរាម្រិត កុសុមៈគិរីរម្យ ស្ថិតក្នុងភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ប្រមុខរាជរាជរដ្ឋាភិបាល ឯកឧត្តម អភិសន្ដិបណ្ឌិត ឯកឧត្តម នាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងបានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានឃាត់ក្មេងទំនើងបង្ហោះម៉ូតូបាន ០៣នាក់ និងដកហូតម៉ូតូ០៣គ្រឿងរួមមាន៖

១.ឈ្មោះ ហន វិរៈ ភេទប្រុស អាយុ១៣ឆ្នាំ អនីតិជន រស់នៅភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល
២.ឈ្មោះ ផេង រ័ត្ន ភេទប្រុស អាយុ១៤ឆ្នាំ អនីតិជន រស់នៅភូមិទី៥ ឃុំត្រែងត្រយឹង
៣.ឈ្មោះ ស្រូយ កំណប់ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។
ម៉ូតូ០៣គ្រឿងមានស្លាកលេខដូចខាងក្រោម៖
– ម៉ូតូ០១គ្រឿងម៉ាក សងសេ125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ផ្លាកលេខកំពង់ស្ពឺ 1X.1399
– ម៉ូតូ០១គ្រឿងម៉ាកសងសេ125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1G.8317
– ម៉ូតូ០១គ្រឿងម៉ាក និក ពណ៌ស ស៊េរីឆ្នាំ២០១៩ ឡើងតែមឆ្នាំ២០២៣ ពាក់ផ្លាកលេខកំពង់ស្ពឺ 1N.9789។
បច្ចុប្បន្នក្រោយអនុវត្ដតាមគោលការណ៍ច្បាប់ ក្មេងទំនើង០២ ជាអននីតិជន បានអនុវត្ដសិទ្ធិអប់រំប្រគល់ជូនអាណាព្យាបាល ដើម្បីធានាទទួលយកទៅអប់រំបន្ដ រីឯក្មេងទំនើង០១នាក់ជានីតិជនបញ្ជូលទៅស្នងការដ្ឋាននគរបាលខេត្ដ ចំណាត់ការនីតិវិធីបន្ដ៕

- Share This Post:






