ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ដែលឆ្ងល់អត់ថា ហេតុអ្វីបានជាហាងធ្វើក្រចកភាគច្រើនធ្វើការដោយជនជាតិវៀតណាម?

    BY autoadmin April 1, 2019
    ដែលឆ្ងល់អត់ថា ហេតុអ្វីបានជាហាងធ្វើក្រចកភាគច្រើនធ្វើការដោយជនជាតិវៀតណាម?

    ប្រសិនបើអ្នកធ្លាប់បានទៅហាងធ្វើក្រចកណាមួយ អ្នកប្រហែលជាឧស្សាហ៍បានជួបជាងធ្វើក្រចកដែលជាជនជាតិវៀតណាម ហើយជាការពិតដែលពួកគេហាក់ដូចជាមានវត្តមានគ្រប់ទីកន្លែងទាំងអស់។ ប៉ុន្តែសំណួរសួរថាហេតុអ្វី? តើវាជាប្រពៃណីរបស់គ្រួសារ ដែលធ្វើតគ្នាពីជំនាន់មួយទៅជំនាន់មួយ? តើពួកគេមានសមត្ថភាពពិសេសក្នុងការកាន់កាប់ និងប្រតិបត្តិការអាជីវកម្មប្រភេទទាំងនេះឬ? ឬដោយសារអ្វីផ្សេង? តាមពិតប្រភពដើមកំណើតនៃការងារនេះ គឺគួរឱ្យចាប់អារម្មណ៍ជាងប្រពៃណីរបស់គ្រួសារជនជាតិវៀតណាមទៅទៀត ហើយអ្វីៗទាំងអស់វាចាប់ផ្តើមដោយសង្គ្រាមវៀតណាម ដោយរឿងដំបូងគឺទាក់ទិនជាមួយតួសម្តែងហូលីវូដម្នាក់ និងជនភៀសខ្លួនវៀតណាមចំនួន ២០នាក់។

    កាលនោះអ្នកស្រី Tippi Hedren ដែលជាតារាសម្តែងរបស់អាមេរិក និងមានឈ្មោះបោះសំឡេងដោយបានសម្តែងនៅក្នុងខ្សែភាពយន្ត «The Bird» បានចូលទៅកាន់ជុំរំជនភៀសខ្លួននៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា ដោយពេលនោះអ្នកស្រីបានព្យាយាមចង់ឱ្យពួកគេមានការងារមួយ ដើម្បីកសាងជីវិតថ្មីនៅលើទឹកដីថ្មីដែលពួកគេភៀសខ្លួនចូលមក។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកស្រីចាប់អារម្មណ៍បំផុតគឺក្រុមជនភៀសខ្លួនទាំង ២០នាក់ ពួកគេចូលចិត្តក្រចករបស់គាត់ ហើយក្រោយមកគាត់ក៏គិតថា ប្រសិនបើពួកគាត់ធ្វើការជាមួយនឹងអ្វីដែលពួកគេស្រឡាញ់ចូលចិត្ត ពួកគេនឹងឆាប់ទទួលបានជោគជ័យនៅលើទឹកដីអាមេរិកនេះជាមិនខាន។

    ក្រោយមកអ្នកស្រី Tippi Hedren ក៏ដាក់កម្មវិធីសិក្សានេះឱ្យពួកគេបានរៀនជំនាញក្រចក ហើយក្រោយមកជនភៀសខ្លួនទាំងនោះក៏ទទួលបានចំណេះដឹងផ្នែកធ្វើក្រចកនេះ និងបានជួយឱ្យពួកគេមានការងារធ្វើនៅភាគខាងត្បូងរដ្ឋកាលីហ្វញ៉ាគ្រប់ៗគ្នាទៀតផង។ សម្រាប់លោកស្រី Tippi Hedren ផ្ទាល់ គាត់ពិជាសប្បាយចិត្តក្នុងការរកអាជីពឱ្យពួកគេ ពីព្រោះថាការដែលជនភៀសខ្លួនទាំងនេះរត់មកទឹកដីអាមេរិក គឺដោយសារពួកគេបាត់បង់គ្រួសារ និងផ្ទះសំបែង ការងារ និងមិត្តភក្តិ… ជាមួយនឹងសង្គ្រាម ដូច្នេះគាត់ត្រូវតែជួយដល់ពួកគេតាមដែលអាចធ្វើទៅបាន។ គួរឱ្យដឹងផងដែរថា សព្វថ្ងៃនេះឧស្សាហកម្មធ្វើក្រចក មានតម្លៃប្រហែល ៨ពាន់លានដុល្លារ ដែលគ្រប់គ្រងដោយជនជាតិវៀតណាម-អាមេរិកាំង៕

    អត្ថបទ៖ លីដា
    ប្រភព៖ nextshark

    Share This Post: