អន្តរជាតិ

របាយការណ៍មួយបង្ហាញថា មានកូនក្មេងជិត ២,០០០នាក់បានបាត់បង់ជីវិតជារៀងរាល់ថ្ងៃដោយសារការបំពុលបរិយាកាស

BY
Pheakdey
June 20, 2024

មានកូនក្មេងជិត ២,០០០នាក់បានស្លាប់បាត់បង់ជីវិតជារៀងរាល់ថ្ងៃដោយសារបញ្ហាសុខភាពដែលបង្កឡើងដោយការបំពុលបរិយាកាស នេះបើយោងតាមទិន្នន័យនៅក្នុងរបាយការណ៍មួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២០​ ខែមិថុនា។ របាយការណ៍ពិសេសនេះត្រូវបានធ្វើឡើងដោយវិទ្យាស្ថានផលប៉ះពាល់សុខភាព (Health Effects Institute) ដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក។

ទិន្នន័យនៅក្នុងរបាយការណ៍ខាងលើនេះគឺជាលទ្ធផលនៃការសិក្សាអំពីផលប៉ះពាល់នៃការបំពុលបរិយាកាសទៅកាន់មនុស្សជាតិនៅជុំវិញពិភពលោក និងសម្រាប់តែនៅក្នុងឆ្នាំ២០២១ប៉ុណ្ណោះ។ នៅក្នុងរបាយការណ៍ក៏បានបង្ហាញផងដែរថា ពេញមួយឆ្នាំ ២០២១ កន្លងទៅនេះមានពលរដ្ឋនៅជុំវិញពិភពលោកសរុបរហូតដល់ ៨,១លាននាក់ ដែលបានស្លាប់បាត់បង់ជីវិតដោយសារជំងឺផ្សេងៗដែលបង្កឡើងដោយការបំពុលបរិយាកាស ខណៈនៅក្នុងនោះមានជនរងគ្រោះចំនួន ១២%គឺជាកូនក្មេង៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: