អតីតមេដឹកនាំម៉ាឡេស៊ីលោក Najib Razak នឹងឡើងតុលាការថ្ងៃនេះ ជុំវិញរឿងពុករលួយកេងប្រវ័ញ្ចលុយរាប់ពាន់លានដុល្លារ
អតីតមេដឹកនាំម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ (Najib Razak) នឹងត្រូវកាត់ទោស ក្នុងថ្ងៃពុធ ទី ០៣ ខែមេសា ជុំវិញរឿងអាស្រូវហិរញ្ញវត្ថុមានតម្លៃរាប់ពាន់លានដុល្លារ ដែលបានរួមចំណែកដល់ការបាត់បង់សម្ព័ន្ធភាពយូរអង្វែងរបស់លោកកាលពីឆ្នាំមុន និងបានធ្វើឱ្យមានការភ្ញាកផ្អើលជុំវិញពិភពលោក។

បុរសវ័យ ៦៥ឆ្នាំ រូបនេះនឹងត្រូវប្រឈមនឹងការកាត់ក្តីជាលើកដំបូង ជុំវិញការជាប់ពាក់ព័ន្ធរបស់គាត់ក្នុងការលួចយកមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាព 1MDB ដែលជាមូលនិធិរបស់រដ្ឋមួយ បង្កើតឡើងដើម្បីអភិវឌ្ឍសេដ្ឋកិច្ចប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ។ លោក និងបក្សពួកត្រូវបានចោទប្រកាន់ពីបទពុករលួយ និងបានចំណាយប្រាក់ទាំងនោះទៅលើអចលនទ្រព្យ ស្នាដៃសិល្បៈ… ល។ លោកក៏ស្ទើរតែមានតំណែងបន្ថែមមួយទៀតកាលពីឆ្នាំមុនដើម្បីពង្រឹងអំណាចកាន់តែខ្លាំង ប៉ុន្តែគួរឱ្យស្តាយ ក្រោយពេលមានការស៊ើបអង្កេតគាត់ក៏អស់អ្វីៗគ្រប់យ៉ាងទៅវិញ៕

អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia