ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Ellen DeGeneres កំពុងជម្រុញឱ្យធ្វើពហិការ លើអចលនទ្រព្យទាំងអស់ដែលកាន់កាប់ដោយស្តេចស៊ុលតង់ ចំពេលច្បាប់ថ្មីដាក់ទោសមនុស្សស្រឡាញ់ភេទដូចគ្នានឹងត្រូវអនុវត្តចាប់ពីថ្ងៃនេះតទៅ

    BY autoadmin April 3, 2019
    Ellen DeGeneres កំពុងជម្រុញឱ្យធ្វើពហិការ លើអចលនទ្រព្យទាំងអស់ដែលកាន់កាប់ដោយស្តេចស៊ុលតង់ ចំពេលច្បាប់ថ្មីដាក់ទោសមនុស្សស្រឡាញ់ភេទដូចគ្នានឹងត្រូវអនុវត្តចាប់ពីថ្ងៃនេះតទៅ

    Ellen DeGeneres កំពុងជម្រុញឱ្យធ្វើពហិការ ទៅលើអចលនទ្រព្យទាំងអស់របស់ក្រុមហ៊ុន Dorchester Collection ដែលកាន់កាប់ដោយស្តេចស៊ុលតង់ Hassanal Bolkiah នៃប្រ៊ុយណេ។ តារាទូរទស្សន៍ស្រី ដែលជាអ្នកស្រឡាញ់ភេទដូចគ្នាម្នាក់នេះ បានបង្ហោះសារបញ្ជី «ឈ្មោះសណ្ឋាគារដែលគួរតែជៀសវាង» ដើម្បីជម្រុញឱ្យមានការធ្វើពហិការ ទៅក្នុងបណ្តាញសង្គម Twitter រាប់បញ្ចូលទាំងសណ្ឋាគារ Beverly Hills និងសណ្ឋាគារ Bel-Air។ គាត់ក៏បានរួមបញ្ចូលសារមួយ ដែលលើកទឹកចិត្តដល់អ្នកដើរតាមគាត់ឱ្យ «ក្រោកឡើង» និង «បង្ហាញទៅកាន់ពិភពលោក»។,

    Ellen DeGeneres បានធ្វើដូច្នេះ ចំពេលមុនមួយថ្ងៃនៃការដាក់ឱ្យអនុវត្តច្បាប់ Sharia ដែលនឹងត្រូវចូលជាធរមានក្នុងប្រទេសប៊្រុយណេនៅថ្ងៃពុធនេះ ហើយវានឹងអនុញ្ញាតឱ្យមានការគប់ដុំថ្ម ដើម្បីដាក់ទោសមនុស្សស្រឡាញ់ភេទដូចគ្នា និងអ្នកផិតក្បត់ ទាំងឡាយ។ Ellen DeGeneres បាននិយាយថា៖ «ថ្ងៃស្អែក (ថ្ងៃពុធនេះ) ប្រទេសប៊្រុយណេនឹងចាប់ផ្តើមគប់ដុំថ្ម ដើម្បីសម្លាប់អ្នកស្រលាញ់ភេទដូចគ្នា ហើយយើងគួរតែធ្វើអ្វីមួយនៅពេលនេះ សូមធ្វើពហិការទៅកាន់សណ្ឋាគារទាំងអស់នេះ ព្រោះវាត្រូវបានកាន់កាប់ដោយស្តេចស៊ុលតង់នៃប្រ៊ុយណេ សូមលើកឡើងនូវសំលេងរបស់អ្នកឥឡូវនេះ ក្រោកឈរឡើង ហើយប្រាប់ទៅកាន់ពិភពលោក»។

    អត្ថបទ៖ លីដា
    ប្រភព៖ advocate

    Share This Post: