ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ផ្សារទំនើបនៅវៀតណាមមួយចំនួន កំពុងចាប់ផ្តើមប្រើប្រាស់ស្លឹកចេកជំនួសឱ្យការប្រើថង់ផ្លាស្ទីក

    BY autoadmin April 3, 2019
    ផ្សារទំនើបនៅវៀតណាមមួយចំនួន កំពុងចាប់ផ្តើមប្រើប្រាស់ស្លឹកចេកជំនួសឱ្យការប្រើថង់ផ្លាស្ទីក

    ផ្សារទំនើបវៀតណាមមួយចំនួនបានចាប់ផ្តើមប្រើស្លឹកចេកសម្រាប់ខ្ចប់បន្លែ ដើម្បីកាត់បន្ថយកាកសំណល់ប្លាស្ទិច។ ជុំវិញការកាត់បន្ថយផ្លាស្ទីកនេះ អ្នកទិញអីវ៉ាន់នៅផ្សារ Lotte Mart ក្នុងស្រុកលេខ ៧ របស់ទីក្រុងហូជីមិញ ក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលពួកគេបានឃើញ ដើមខ្ទឹម ពោតបារាំង និងបន្លែដទៃទៀត សុទ្ធតែត្រូវបានរុំនៅក្នុងស្លឹកចេក។ យ៉ាងណាមិញអ្នកតំណាងផ្សារទំនើបបាននិយាយថា ក្រុមហ៊ុនកំពុងពិសោធន៍ប្រើស្លឹកដើម្បីខ្ចប់បន្លែនៅតាមហាងទំនិញ ហើយគ្រោងនឹងពង្រីកការប្រើប្រាស់នេះនៅពេលក្រោយទៀត។

    អ្នកតំណាងបានបន្ថែមថា នេះគឺជាផ្នែកមួយនៃផែនការដើម្បីបង្កើនការប្រើប្រាស់ផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន មិនត្រឹមតែសម្រាប់បន្លែប៉ុណ្ណោះទេ ថែមទាំងសម្រាប់សាច់ស្រស់ទៀតផង។ ចំពោះអ្នកទិញអីវ៉ាន់ក្នុងស្រុកវិញ ពួកគេក៏បានសម្តែងការគាំទ្រចំពោះការផ្លាស់ប្តូរនេះផងដែរ។ ក្នុងនោះអ្នកទិញអីវ៉ាន់ម្នាក់បាននិយាយថា៖ «នៅពេលខ្ញុំឃើញបន្លែរុំនៅក្នុងស្លឹកចេកដ៏ស្រស់ស្អាតទាំងនេះ ខ្ញុំកាន់តែមានឆន្ទៈក្នុងការទិញ ខ្ញុំគិតថាគំនិតផ្តួចផ្តើមនេះនឹងជួយអ្នកភូមិឱ្យយល់ដឹងបន្ថែមអំពីការការពារបរិស្ថាន»៕

    អត្ថបទ៖ លីដា
    ប្រភព៖ vnexpress

    Share This Post: