ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឥណ្ឌូណេស៊ីប្រកាសនឹងបិទទ្វារកោះកូម៉ូដូពេញ ១ឆ្នាំ ដោយសារមានជនខិលខូចលួចលក់សត្វត្រកួតយក្ស ដែលជាសម្បត្តិរបស់កោះតាមអនឡាញ

    BY autoadmin April 3, 2019
    ឥណ្ឌូណេស៊ីប្រកាសនឹងបិទទ្វារកោះកូម៉ូដូពេញ ១ឆ្នាំ ដោយសារមានជនខិលខូចលួចលក់សត្វត្រកួតយក្ស ដែលជាសម្បត្តិរបស់កោះតាមអនឡាញ

    យោងតាមសារព័ត៌មាន CNN បានឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌូណេស៊ីប្រកាសថា នៅខែមករា ឆ្នាំ២០២០ ទិសដៅទេសចរណ៍ដ៏ពេញនិយមកោះកូម៉ូដូ ដែលជាកោះសម្បូរសត្វត្រកួតយក្សរបស់ពិភពលោក នឹងត្រូវបិទទ្វារ ១ឆ្នាំ មិនឱ្យភ្ញៀវទេសចរចូលមកលេងនោះទេ។ ហេតុផលគឺដោយសារពួកគេរកឃើញថា មានការជួញដូរសត្វត្រកួតយក្ស (Komodo Dragon) ចំនួន ៤១ក្បាល នៅលើបណ្តាញសង្គម Facebook ក្នុងតម្លៃ ៣៥,០០០ ដុល្លារអាមេរិក/ក្បាល។

    សត្វត្រកួតយក្ស គឺជាពូជសត្វល្មូនដែលធំជាងគេបំផុតនៅលើពិភពលោក និងជាសត្វមានពិស សូម្បីតែខាំតែបន្តិចក៏អាចមានគ្រោះថ្នាក់បានដែរ។ ប្រភេទសត្វនេះក៏ត្រូវបានចាត់ជាប្រភេទ «ងាយរងគ្រោះ» ក្រោមបញ្ជីក្រហម ICUN ។ រឿងដែលគួរឱ្យចាប់អារម្មណ៍មួយទៀតអំពីសត្វត្រកួតយក្សកូម៉ូដូគឺថា ឈាមរបស់ពួកវាផ្ទុកនូវ antimicrobial peptides ជាច្រើន ដែលមិនត្រឹមតែជួយពួកគេប្រយុទ្ធប្រឆាំងនឹងការឆ្លងទេ ប៉ុន្តែធ្វើឱ្យពពួកសត្វល្មូននេះមានភាពស៊ាំទៅនឹងពិសនៃពូជសត្វល្មូនយក្សផ្សេងទៀត។ អ្នកជំនាញមួយចំនួនជឿថា ឈាមរបស់ពួកវាក៏អាចត្រូវបានប្រើក្នុងការបង្កើតថ្នាំអង់ទីប៊ីយោទិចដែរ ប៉ុន្តែជំនឿនេះនៅតែត្រូវការការសិក្សាបន្ថែមទៀត៕

    អត្ថបទ៖ លីដា
    ប្រភព៖ worldofbuzz

    Share This Post: