ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាមេរិកនិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន នឹងបានចម្លើយក្នុងរយៈពេល ៤សប្ដាហ៍

    BY autoadmin April 5, 2019
    អាមេរិកនិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន នឹងបានចម្លើយក្នុងរយៈពេល ៤សប្ដាហ៍

    ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិនកំពុងឈានជិតមកដល់ ហើយអាចត្រូវបានប្រកាសនៅប្រហែល ៤សប្តាហ៍ ក្រោយ ប៉ុន្តែលោកបានព្រមានថា វានឹងពិបាកក្នុងការអនុញ្ញាតឱ្យចិនបន្តធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ប្រសិនបើបញ្ហានៅសល់មិនត្រូវបានដោះស្រាយ។

    ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅសេតវិមាន នៅពេលមានកិច្ចប្រជុំជាមួយលោកឧបនាយករដ្ឋមន្រ្តីចិន Liu He លោក Trump បាននិយាយថា ផ្នែកសំខាន់ខ្លះៗនៃកិច្ចព្រមព្រៀងគឺមានការយល់ស្របគ្នា ប៉ុន្តែផ្នែកខ្លះនៅតែមានការខ្វែងគំនិតគ្នា។ លោក Trump បាននិយាយបន្ថែមថា លោកនឹងធ្វើកិច្ចប្រជុំកំពូលមួយជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនភីង ប្រសិនបើមានកិច្ចព្រមព្រៀងណាមួយ។

    ប្រទេសចិន និងសហរដ្ឋអាមេរិកកំពុងស្ថិតនៅចំកណ្តាលនៃការចរចារមួយ ដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្មរយៈរាប់ខែយ៉ាងយូររវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗទាំង ២ ដែលបានធ្វើឱ្យទីផ្សារសកលលោករង្គោះរង្គើ។ ហើយលោក Trump ក៏បានបដិសេធមិននិយាយពីអ្វីដែលនឹងកើតឡើងចំពោះពន្ធអាមេរិកលើទំនិញដែលមានតម្លៃ ២៥០ពាន់លានដុល្លារ ដែលជាផ្នែកនៃកិច្ចព្រមព្រៀងមួយនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ channelnewsasia

    Share This Post: