ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថ្នាំ «កេតាមីន» បានដើរតួយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតក្មេងប្រុសទាំង ១២នាក់ និងគ្រូបង្វឹក ពីល្អាងភ្នំថាំហ្លួង

    BY autoadmin April 5, 2019
    ថ្នាំ «កេតាមីន» បានដើរតួយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតក្មេងប្រុសទាំង ១២នាក់ និងគ្រូបង្វឹក ពីល្អាងភ្នំថាំហ្លួង

    ក្រុមគ្រូពេទ្យដែលព្យាបាលក្មេងប្រុសទាំង ១២នាក់ និងគ្រូបង្វឹករបស់ពួកគេ បានប្រាប់ BBC ថា ថ្នាំកេតាមីន (Ketamine) បានដើរតួនាទីយ៉ាងសំខាន់ក្នុងបេសកកម្មដ៏គ្រោះថ្នាក់ ដើម្បីសង្គ្រោះក្រុមបាល់ទាត់មួយនេះ។ យោងតាមព័ត៌មានលម្អិតនៃការជួយសង្គ្រោះ ដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្ដីពេទ្យមួយកាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា ក្មេងប្រុសទាំងនោះត្រូវបានក្រុមសង្គ្រោះដាក់ថ្នាំ កេតាមីន ដែលថ្នាំនេះត្រូវបានគេស្គាល់ថាជា Special K មុនពេលដែលពួកគេត្រូវបានក្រុមសង្គ្រោះយកចេញពីល្អាងភ្នំថាំហ្លួង។

    ជាក់ស្ដែងរបាយការណ៍ពីមុនៗក៏ធ្លាប់បានលើកឡើងថា ក្រុមកុមារា និងគ្រូបង្វឹករបស់ពួកគេ ដែលបានជាប់ក្នុងល្អាងរយៈពេល ២សប្តាហ៍ ត្រូវបានគេដាក់ថ្នាំរំងាប់អារម្មណ៍ «កេតាមីន» ប៉ុន្ដែពេលនោះក្រុមមន្រ្តីមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។ យ៉ាងណាមិញមេបញ្ជាការកងទ័ពជើងទឹកថៃលោក Arpakorn Yookongkaew បានប្រាប់ CNN យ៉ាងខ្លីថា៖ «យើងត្រូវប្រើមធ្យោបាយណា ដែលអាចរក្សាក្រុមកុមារាមិនឱ្យមានភាពភ័យខ្លាច ខណៈដែលយើងនឹងជញ្ជូនពួកគេចេញ» «អ្វីដែលសំខាន់បំផុត ពួកគេនៅរស់រាន និងមានសុវត្ថិភាព»៕

    អត្ថបទ៖ លីដា
    ប្រភព៖ cnn

    Share This Post: