ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុន Boeing កាត់បន្ថយការផលិតយន្តហោះ ២០% ក្រោយមានយន្តហោះធ្លាក់ជាបន្តបន្ទាប់

    BY autoadmin April 6, 2019
    ក្រុមហ៊ុន Boeing កាត់បន្ថយការផលិតយន្តហោះ ២០% ក្រោយមានយន្តហោះធ្លាក់ជាបន្តបន្ទាប់

    យោងតាមអគ្គនាយកក្រុមហ៊ុនផលិតយន្តហោះ Boeing  គឺលោក​ Dennis Muilenburg បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោកនឹងកាត់បន្ថយការផលិតយន្តហោះប្រចាំខែចំនួន ២០% ហើយមូលហេតុនៃការកាត់បន្ថយការផលិតនេះគឺដោយសារតែកាលពីពេលថ្មីៗនេះមានយន្តហោះរបស់ក្រុមហ៊ុន Boeing ពីរគ្រឿងបានធ្លាក់ និងបានសម្លាប់មនុស្សអស់ជាច្រើនរយនាក់។ តាមរបាយការណ៍របស់ក្រុមហ៊ុនផលិតយន្តហោះអាមេរិកដ៏ធំមួយនេះ បានបង្ហាញតួលេខថា ក្រុមហ៊ុនគ្រោងនឹងកាត់បន្ថយចំនួនផលិតប្រចាំខែពីចំនួន ៥២ មកសល់ត្រឹម ៤២ គ្រឿងប៉ុណ្ណោះ។

    តំណាងរបស់ក្រុមហ៊ុនឈានមុខគេមួយនេះបានបញ្ជាក់ថា ក្រុមហ៊ុនមិនដែលធ្លាប់គិតទាល់តែសោះថា យន្តហោះរបស់ក្រុមហ៊ុនអាចជួបគ្រោះថ្នាក់បន្តបន្ទាប់គ្នាដូចនេះ ហើយគ្រោះថ្នាក់បន្តបន្ទាប់គ្នាដូចនេះពិតជាបានប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនមួយផ្នែក ដែលជំរុញឲ្យការផលិតក្រុមហ៊ុនត្រូវថយចុះ។

    សូមរម្លឹកឡើងវិញថា កាលពីប៉ុន្មានខែមុននេះយន្តហោះរបស់ក្រុមហ៊ុន Boeing  មួយគ្រឿងបានធ្លាក់់នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងបានសម្លាប់មនុស្សអស់ ១៨៩ នាក់ ហើយកាលពីខែមីនាកន្លងទៅថ្មីៗនេះទៀតសោធ ក៏មានយន្តហោះ Boeing មួយគ្រឿងផ្សេងទៀតបានងធ្លាក់នៅក្នុងប្រទេសអេត្យូពី និងបានសម្លាប់មនុស្សអស់ ១៥៧ នាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post: