ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពិការតាំងពីកំណើតមែនពិត ប៉ុន្តែនារីម្នាក់នេះនៅតែខំតស៊ូទាំងអាកាសធាតុមិនល្អដើម្បីគ្រួសារ

    BY autoadmin April 8, 2019
    ពិការតាំងពីកំណើតមែនពិត ប៉ុន្តែនារីម្នាក់នេះនៅតែខំតស៊ូទាំងអាកាសធាតុមិនល្អដើម្បីគ្រួសារ

    នាង Sumaiyah Ghazali ត្រូវបានគេឱ្យដឹងថា ធំធាត់ឡើងដោយមានជំងឺចលនាពិការខួរក្បាល (cerebral palsy) ដែលធ្វើឱ្យនាងមិនអាចដើរបានតាំងពីកំណើត។ ប៉ុន្តែរឿងដ៏គួរឱ្យគោរពរបស់នាង ដែលនាងបានតស៊ូប្រឆាំងនឹងឆាកជីវិត និងធ្វើការជាអ្នកដឹកជញ្ជូនកំពុងបានបំផុសគំនិតយើងទាំងអស់គ្នា។

    នៅក្នុងបទសម្ភាសតាមវីដេអូមួយនាង Sumaiyah បាននិយាយថា នាងទើបតែចាប់ផ្តើមធ្វើការជាមួយ Grab កាលពី ៤ ខែមុន។ នាងបានបង្ហាញថា នាងមានការលើកទឹកចិត្តយ៉ាងខ្លាំងក្នុងការបំពេញការងាររបស់នាង ព្រោះវាផ្តល់ឱកាសដល់នាងដើម្បីចូលរួមជួយគ្រួសារ។ នាង Sumaiyah បានលើកឡើងថា ឧបសគ្គដ៏ធំបំផុតនៃការងារ គឺអាកាសធាតុ ដោយរាល់ពេលដែលមានភ្លៀងនាងត្រូវប្រើឆ័ត្រ ហើយនាងនឹងមានការពិបាកទប់ទល់នឹងខ្យល់។

    រាល់ពេលដែលនាងដឹកជញ្ជូននាងនឹងប្រើឆ័ត្រគោះទ្វារអតិថិជន ប្រសិនបើនាងលូកដៃមិនដល់។ នាងក៏សំណូមពរទៅកាន់ភ្ញៀវផងដែរថា ដោយហេតុថានាងជាមនុស្សពិការ ដូច្នេះនាងអាចនឹងមានការយឺតយ៉ាវ ប៉ុន្តែនាងនឹងប្រឹងប្រែងធ្វើឱ្យបានល្អបំផុត។ នាងបានបន្តថា ប្រសិនបើភ្ញៀវបានឃើញឈ្មោះ «Sumaiyah B» សូមអភ័យទោសទុកជាមុនផង នាងសង្ឃឹមថា គ្រប់គ្នាអាចយល់ពីស្ថានភាពរបស់នាងដែលនឹងអាចធ្វើឱ្យការងាររបស់នាងមានភាពយឺតយ៉ាវ៕

    អត្ថបទ៖ លីដា
    ប្រភព៖ worldofbuzz

    Share This Post: