ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចម្លែកមែនទែន! បុរសម្នាក់នេះស្រកទម្ងន់បានរហូតដល់ ១៥គីឡូ ក្នុង ១ខែ ដោយការផឹកស្រាបៀរជំនួសឱ្យរបបអាហារ

    BY autoadmin April 8, 2019
    ចម្លែកមែនទែន! បុរសម្នាក់នេះស្រកទម្ងន់បានរហូតដល់ ១៥គីឡូ ក្នុង ១ខែ ដោយការផឹកស្រាបៀរជំនួសឱ្យរបបអាហារ

    ថ្មីៗនេះបុរសម្នាក់បានសម្រេចចិត្តចាប់ផ្ដើមតមចំណី ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺគាត់មិនបានដាក់របប់អាហារដូចជា៖ ការបរិភោគបន្លែ ឬផ្លែឈើនោះទេ គឺគាត់ប្រើស្រាបៀរមកជំនួស។ បុរសម្នាក់នេះមានឈ្មោះថា Del Hall គាត់គឺជានាយកផ្នែកលក់នៅក្រុមហ៊ុនស្រាបៀរមួយ ហើយគាត់បាននិយាយថា គាត់នឹងផឹកស្រាបៀរទាំងនេះឱ្យគ្រប់ ៤៦ថ្ងៃ មុននឹងការឈានមកដល់នៃបុណ្យអ៊ីស្ទើរ ក្នុងថ្ងៃអាទិត្យ ទី២១ ខាងមុខនេះ។

    យោងតាម Insider បានឱ្យដឹងថា បុរសដែលមកពីក្រុង Cincinnati នៃរដ្ឋ Ohio ម្នាក់នេះ គាត់ទទួលបានការបំផុសគំនិតដោយព្រះសង្ឃអាឡឺម៉ង់កាលពីទសវត្សរ៍ឆ្នាំ ១៦០០ ដោយកាលនោះព្រះសង្ឃត្រូវបានគេឱ្យដឹងថា នឹងធ្វើការផលិតស្រាបៀរដោយខ្លួនឯង ដើម្បីទុកត្រៀមសម្រាប់រយៈពេល ៦សប្ដាហ៍ នៃការតមសាច់ ការតមមិនរួមភេទ… តាមបែបគ្រិស្គសាសនា។

    យ៉ាងណាក៏ដោយការធ្វើបែបនេះគឺមិនមែនអាចនឹងមានលទ្ធផលល្អសម្រាប់អ្នករាល់គ្នានោះទេ។ អ្វីដែលសំខាន់នោះ ទោះបីជាលោក Del Hall ផឹកតែទឹក និងស្រាបៀរឱ្យបានរយៈពេល ៤៦ថ្ងៃ ក៏ដោយ លោកតែងតែទៅពិនិត្យសុខភាពរៀងរាល ២សប្ដាហ៍ និងលេបថ្នាំវិតាមីនបំប៉នរៀងរាល់ថ្ងៃ។ ហើយលោកបាននិយាយថា ការតមនេះបានធ្វើឱ្យលោកស្រក ៦.៨ គីឡូ ក្នុងអាទិត្យដំបូង និងស្រកបាន ១៥គីឡូ ក្នុងរយៈពេល ១ខែ ដែលគាត់បានតមអាហារ។ គាត់ក៏បានប្រាប់ផងដែរថា បន្ទាប់ពីនេះគាត់នឹងចាប់ផ្តើមដាក់របបអាហារដោយការបរិភោគស៊ុបផ្សេងៗ ទោះបីជាការពិតគាត់កំពុងឃ្លានសាច់អាំងក៏ដោយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ worldofbuzz

    Share This Post: