ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់នេះធ្វើឱ្យមានការភ្ញាក់ផ្អើលពេលអ៊ីនធឺរណែត បន្ទាប់ពីផ្តាច់បារីហើយមានរូបរាងសង្ហា និងសុខភាពល្អឡើងវិញ

    BY autoadmin April 9, 2019
    បុរសម្នាក់នេះធ្វើឱ្យមានការភ្ញាក់ផ្អើលពេលអ៊ីនធឺរណែត បន្ទាប់ពីផ្តាច់បារីហើយមានរូបរាងសង្ហា និងសុខភាពល្អឡើងវិញ

    យោងតាម Noodou បានឱ្យដឹងថា ថ្មីៗនេះជនជាតិតៃវ៉ាន់ម្នាក់បានចែករំលែករូបភាពនៃការផ្លាស់ប្តូររបស់គាត់នៅលើអ៊ីនធឺរណែត ដែលបង្ហាញថា ការឈប់ជក់បារីបានធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពទូទៅ និងរូបរាងរាងកាយរបស់គាត់។ ភាពខុសគ្នារវាងរូបភាពទាំង ២ គឺមិនគួរឱ្យជឿឡើយ ហើយការបង្ហោះរបស់គាត់ត្រូវបានចែករំលែកជាង ២០,០០០ដង ក្នុងរយៈពេលតិចជាង ២៤ម៉ោង ដោយសារអ្នកការផ្លាស់ប្តូរនេះធ្វើឱ្យអ្នកលេងអ៊ិនធឺណេតភ្ញាក់ផ្អើលយ៉ាងខ្លាំង។

    បុរសជាម្ចាស់រូបភាពបានឱ្យដឹងថា នៅពេលដែលគាត់ជក់បារីមួយកញ្ចប់/ថ្ងៃ គាត់់មានទម្ងន់ត្រឹមតែ ៥២គីឡូក្រាម ហើយកម្ពស់របស់គាត់គឺ ១ម៉ែត្រ ៧៨សង់ទីម៉ែត្រ។ គាត់ញៀនថ្នាំជក់របស់បារី ដែលសូម្បីតែពេលខ្លះជក់បារីក៏អាចធ្វើឱ្យគាត់ឆ្អែតបាយបានដែរ។ ក្រោយមកដោយសារតែរូបរាងកាយ និងមុខមាត់របស់ខ្ញុំមិនសូវល្អ មនុស្សជាច្រើនគិតថា គាត់ជាអ្នកញៀនគ្រឿងញៀន ដែលជាមូលហេតុដែលគាត់កាត់ផ្តាច់បារីនេះ។ គាត់ក៏ធ្លាប់និយាយថា ទោះជាយ៉ាងណាគឺគាត់មិនប្រើប្រាស់គ្រឿងញៀនដាច់ខាតដែរ ហើយគាត់បន្ថែមថា ផ្តាច់បារីមិនមែនជារឿងងាយស្រួលនោះទេ គាត់ត្រូវការរយៈពេល ៤ឆ្នាំ ទម្រាំនឹងអាចផ្តាច់វាបាន ហើយជាលទ្ធផលគាត់ពេលនេះមានទម្ងន់ ៧០គីឡូក្រាម និងមានរូបរាងកាយស្រសសង្ហាទៀតផង។

    អត្ថបទ៖ លីដា
    ប្រភព៖ worldofbuzz

    Share This Post: