ចង់ដឹងអត់ថា នៅក្នុង Marvel Cinematic Universe មានតារាសម្តែងជាជនជាតិអាស៊ីប៉ុន្មាននាក់?
ដូចយើងធ្លាប់បានដឹងហើយថា កាលពីឆ្នាំ ២០១៨ រឿង «Crazy Rich Asians» របស់សឹង្ហបុរី បានវាយលុកទៅគ្រប់ទីកន្លែងនៅទូទាំងពិភពលោក ហើយរឿងនេះក៏ជាជោគជ័យមួយសម្រាប់អាស៊ីទាំងមូល និងរកចំណូលបានយ៉ាងច្រើនផងដែរ។ ជាក់ស្តែងភាពជោគជ័យទាំងនេះបានបញ្ជាក់ថា ជនជាតិអាស៊ីគឺមានសមត្ថភាពសម្តែងខ្ពស់មិនចាញ់បរទេសនោះទេ! ជាពិសេសប៉ុន្មានរយៈមុន Marvel ក៏មានគម្រោងដាក់ «Shang-Chi» ដែលជាវីរបុរសកុងហ្វូ ចូលទៅក្នុង Marvel Cinematic Universe (MCU) របស់ពួកគេផងដែរ។ Shang-Chi គាត់នឹងក្លាយជាវីរបុរសជនជាតិអាស៊ីដំបូង ដែលនឹងត្រូវបង្ហាញខ្លួនជាលក្ខណៈបែបខ្សែភាពយន្តឱ្យ MCU ។
ប៉ុន្តែយ៉ាងណាក៏ដោយ តើអ្នកធ្លាប់ដឹងទេថា នៅក្នុងខ្សែភាពយន្តរបស់ MCU ក៏មានជនជាតិអាស៊ីចូលរួមសម្តែង? ក្នុងនោះក៏មានតួអង្គកូនកាត់ ខ្មែរ-បារាំង ម្នាក់ផងដែរ។ ខាងក្រោមនេះគឺជាបញ្ជីឈ្មោះតារាដែលមានឈាមជាជនជាតិអាស៊ីមួយចំនួន ដែលដើរតួសម្តែងនៅក្នុងពិភព Marvel Cinematic Universe៖
១. លោក Benedict Wong

២. នាង Pom Klementieff

៣. លោក Jay Ali

៤. លោក Randall Park

៥. នាង Gemma Chan

៦. នាង Chloe Bennet

៧. អ្នកនាង Michelle Yeoh

៨. នាង Claudia Kim

៩. លោក Dave Bautista

១០. នាង Parminder Nagra និង លោក Manish Dayal

១១. លោក Jacob Batalon

១២. នាង Jessica Henwick

១៣. លោក Tadanobu Asano

១៤. អ្នកស្រី Wai Ching Ho

១៥. នាង Élodie Yung (កូនកាត់ ខ្មែរ-បារាំង)

អត្ថបទ៖ លីដា
ប្រភព៖ nextshark