ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃឆ្នាំនេះជម្រុញឱ្យអ្នកស្រុកនៅខេត្តភាគខាងជើងរបស់ខ្លួន ចេញទៅកម្សាន្តនៅក្រៅស្រុកដោយសារខ្យល់កខ្វក់នៅតែមាន

    BY autoadmin April 9, 2019
    ថៃឆ្នាំនេះជម្រុញឱ្យអ្នកស្រុកនៅខេត្តភាគខាងជើងរបស់ខ្លួន ចេញទៅកម្សាន្តនៅក្រៅស្រុកដោយសារខ្យល់កខ្វក់នៅតែមាន

    អាជ្ញាធរទេសចរណ៍ថៃ (TAT) និយាយថា កម្រិតភ្ញៀវទេសចរក្នុងអំឡុងពេលសង្ក្រាន្តចូលឆ្នាំនេះ នឹងធ្លាក់ចុះ ១០ភាគរយ ដោយសារតែបញ្ហាអ័ព្ទនៅភាគខាងជើងនៅតែបន្តកើតមាន។ យ៉ាងណាមិញខេត្តឈៀ​ង​ម៉ៃហាក់ដូចជាចុះដុនដាបជាងគេដោយសារបញ្ហាខ្យល់នេះ ខណៈវាធ្លាប់តែជាទីតាំងប្រារព្ធពិធីសង្ក្រាន្តចូលឆ្នាំដ៏ពេញនិយមបំផុតរបស់ប្រទេស។ ទន្ទឹមនឹងនេះដែរសមាគមភ្នាក់ងារទេសចរណ៍ថៃ (TTAA) បាននិយាយថា ចំពេលប្រាក់បាតកំពុងមានអនុភាព វាបានជំរុញឱ្យជនជាតិថៃយ៉ាងហោចណាស់ ៣០០,០០០នាក់ នឹងធ្វើដំណើរទៅបរទេសអំឡុងពេលសង្ក្រាន្តចូលឆ្នាំនេះ។

    លោក Yuthasak Supasorn អភិបាលរដ្ឋបាលទេសចរណ៍ថៃបាននិយាយថា បញ្ហាអ័ព្ទកំពុងមានផលប៉ះពាល់ដោយផ្ទាល់ទៅលើកម្រិតទេសចរណ៍នៅភាគខាងជើងរបស់ប្រទេស ក្នុងអំឡុងពេលពិធីបុណ្យសង្ក្រាន្ត ដែលនឹងមានចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែមេសា។ ភ្ញៀវទេសចរនឹងធ្លាក់ចុះជាង ១០ភាគរយ ក្នុងឆ្នាំនេះបើប្រៀបធៀបទៅនឹងឆ្នាំមុន ហើយនៅខេត្តធំៗនៅភាគខាងជើងនឹងបាត់បង់ចំណូលដែលអាចកើបបានពិធីបុណ្យសង្ក្រាន្តដល់ទៅ ២លានបាត ៕

    អត្ថបទ៖ លីដា
    ប្រភព៖ thethaiger

    Share This Post: